• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

GDP របស់វៀតណាមក្នុងឆ្នាំ ២០២០ អាចកើនឡើងជាង ៥%

អគ្គនាយកដ្ឋានស្ថិតិ បានបង្កើតសេណារីយ៉ូកំណើនចំនួនពីរ ដូចដែលបានរំពឹងទុក ប្រសិនបើជំងឺរាតត្បាត COVID-19 ត្រូវបានទប់ស្កាត់ទាន់ពេលវេលាក្នុងត្រីមាស ទី ២ ឬអូសបន្លាយដល់ត្រីមាសទី ៣ ឆ្នាំ ២០២០ គឺកំណើន GDP ពេញមួយឆ្នាំនឹងឈានដល់ជាង ៥% ជាពុំខាន។

អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការនិងវិនិយោគ) លោក Nguyen Bich Lam បានឲ្យដឹងថា៖ កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ១ របស់វៀតណាមនៃឆ្នាំ ២០២០ នេះ ទទួលបាន ៣,៨២%; តំបន់ឧស្សាហកម្មនិងសំណង់មានកំណើនខ្ពស់បំផុត គឺឈានដល់ ៥,១៥%  រីឯវិស័យសេវាកម្ម កើនឡើង ៣.២៧%។ ឈរលើផលប៉ះពាល់ដោយផ្ទាល់និងប្រយោលដោយសារការរីករាលដាល COVID-19 ទៅលើសេដ្ឋកិច្ច អគ្គនាយកដ្ឋានស្ថិតិបានបង្កើតសេណារីយ៉ូកំណើនចំនួនពីរ ដូចដែលបានរំពឹងទុក ប្រសិនបើជំងឺរាតត្បាត COVID-19 ត្រូវបានទប់ស្កាត់ទាន់ពេលវេលាក្នុងត្រីមាស ទី ២ ឬអូសបន្លាយដល់ត្រីមាសទី ៣ ឆ្នាំ ២០២០ គឺកំណើន GDP ពេញមួយឆ្នាំនឹងឈានដល់ជាង ៥% ជាពុំខាន។

ដើម្បីឆ្នាំ ២០២០នេះ សម្រេចបាននូវអត្រាកំណើន GDP ដែលបានរដ្ឋសភាកំណត់គឺត្រឹម ៦,៨% ក្នុងបរិបទនៃការរីករាលដាលនៃ COVID-19 នាយកដ្ឋានស្ថិតិបានបង្កើតសេណារីយ៉ូកំណើនលម្អិត សម្រាប់វិស័យនីមួយៗ ក្នុងតំបន់ទាំង ៣ នៃខឿន សេដ្ឋកិច្ច ដើម្បីអាចសម្រេចបាននូវគោលដៅទទួលបាន ៦,៨%។ លើសពីនេះទៅទៀត រដ្ឋាភិបាលមានដំណោះស្រាយក្នុងការបើកប្រាក់ចំណាយ លើទុន វិនិយោគ សាធារណៈនិងមានគោលនយោបាយពន្ធសារពើពន្ធនិងរូបិយវត្ថុដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្ម ផលិតកម្មបុគ្គលនិងគ្រួសារអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ ប្រព័ន្ធចែកចាយ ផ្គត់ផ្គង់ អាចបម្រើដល់តម្រូវការកើនឡើងនៃការប្រើប្រាស់ក្រោយជំងឺរាតត្បាត COVID-19 ប្រាកដ្ឋថា សេដ្ឋកិច្ចនៅតែមានសមត្ថភាពឈានដល់គោលដៅ ៦,៨% ជាពុំខាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top