• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

G20 សេចក្តីថ្លែងការណ៍រួមដោយឯកភាពលើកិច្ចសហប្រតិបត្តិការស្តីពី AI


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ TTXVN)
 

នាយប់ថ្ងៃទី៨​ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុង Tsukuba ខេត្ត Ibaraki នៃប្រទេសជប៉ុន កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋម​ន្រ្តីសេដ្ឋ​កិច្ច​ បច្ចេកទេសឌីជីថលនិងពាណិជ្ជកម្មនៃក្រុម​សេដ្ឋកិច្ចឈានមុខនិ​ងទើ​បលេចចេញរបស់ពិ​ភព លោក (​G20) បានចេញសេចក្តីថ្លែងការណ៍រួម ដោយឯក ភាពលើកិច្ចសហប្រតិបត្តិការស្តីពី “ការប្រើ​ប្រាស់​ប្រកប​​ដោយការ ទទួលខុសត្រូវចំពោះបញ្ញាសិប្បនិម្មិត (AI)”។ នេះគឺជាលើកដំបូង ដែលក្រុម​ប្រទេស G20​ បានព្រម​ព្រៀង​គ្នាលើច្បាប់សម្រាប់ AI។
 
រដ្ឋមន្ដ្រីទាំងអស់​ក៏បានយល់ស្របថា ក្រៅពីអត្ថប្រយោជន៍ដ៏អស្ចារ្យដែល AI នាំមកសម្រាប់សង្គម គឺចាំបាច់​ត្រូវ​ជៀស​វាងហានិភ័យហើយត្រូវបញ្ជាក់ថា នឹងជំរុញចរាចរទិន្នន័យដោយសេរីនៅតាមព្រំប្រទល់ជាតិ។ ស្រប​ពេល​ជាមួយ​គ្នានេះ ដោយផ្អែកលើសំណើរបស់ជប៉ុន ចង់បង្កើតនូវច្បាប់បញ្ជូន​ទិន្នន័យ​ដែល​ក្នុង​នោះ​ទិន្នន័យ​ត្រូវ​បាន​ “ចរាចរដោយសេរីនិងមានទំនុកចិត្ត”។
 
មុននេះ​ នាថ្ងៃទី ៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងជាទេសាភិបាលធនាគារកណ្តាលនៃក្រុម (G20) នៅទីក្រុង​ Fukuoka នៃប្រទេសជប៉ុន បានយល់ព្រមលើចំណុច សំខាន់ក្នុង​ការបង្កើត​ប្រព័ន្ធ​សកល​សំដៅ​វាយ​ពន្ធ​លើក្រុមហ៊ុន​អ៊ីនធឺណិតយក្ស ដូចជា Google ឬ Facebook​ ជាដើម។ ប៉ុន្តែ បណ្ដា​ប្រទេស​នៅតែខ្វែង​គំនិត​ក្នុង​ការ​ប្រតិបត្តិច្បាប់នេះ៕ ​

 

តា​ម VOV5 - វិទ្យុសំឡេង​​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top