• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

G20 ទទួលស្គាល់ចំណុចខ្សោយ​នៅក្នុងប្រព័ន្ធ​សុខាភិបាល​ចំពោះ​ជំងឺរាតត្បាតសកល COVID-19

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានទទួលស្គាល់ថា ជំងឺរាតត្បាត COVID-19 បានសរឲ្យឃើញនូវចំណុចទន់ខ្សោយនៃប្រព័ន្ធសុខាភិបាល ក៏ដូចជាចំណុចខ្សោយរបស់សហគមន៍ពិភពលោកអំពី សម្ថភាពទប់ស្កាត់នឹងការគំរាមកំហែងនៃជំងឺរាតត្បាត។

វ៉ាក់សាំងប្រឆាំងនឹងCOVID-19ត្រូវបានធ្វើឡើងនៅមន្ទីរពិសោធន៍មួយ នៅសហរដ្ឋអាមេរិក (រូបថត៖ AFP / TTXVN)


នៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី ១៩ ខែមេសា បណ្ដារដ្ឋមន្ត្រីនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) បានពិភាក្សាអំពីចំណុចខ្សោយនៃប្រព័ន្ធសុខាភិ បាល ដែលធ្វើឱ្យពិភពលោកងាយរងគ្រោះ ចំពោះការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 និងជំងឺឆ្លងមួយចំនួនទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ លេខាធិការដ្ឋាន G20 របស់ អារ៉ាប់ប៊ីសាអូឌីត (ប្រទេសប្រធាន G20 ប្ដូរវេននា បច្ចុប្បន្ន) បានឲ្យដឹងថា៖ បណ្ដារដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ជំងឺរាតត្បាតរបស់ប្រទេសខ្លួន ព្រមទាំង ពិភាក្សាអំពីសកម្មភាពចាំបាច់ ដើម្បីកែលម្អសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងសុខាភិបាលបានទទួលស្គាល់ថា ជំងឺរាតត្បាត COVID-19 បានសរឲ្យឃើញនូវចំណុចទន់ខ្សោយនៃប្រព័ន្ធសុខាភិបាល ក៏ដូចជាចំណុចខ្សោយរបស់សហគមន៍ពិភពលោកអំពីសម្ថភាពទប់ស្កាត់នឹងការគំរាមកំហែងនៃជំងឺរាតត្បាតផងដែរ៕

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top