• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

G៧ ខិតមកជិតកិច្ចព្រមព្រៀងស្ដីពីពន្ធសហគ្រាសសកលលោក

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃប្រជុំដើមដំបូងនៅទីក្រុងឡុងដ៏ (ចក្រភពអង់គ្លេស) នោះ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) បានខិតមកជិត កិច្ចព្រមព្រៀងស្ដីពីពន្ធសហគ្រាស សកលលោក។

បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុបានយល់ព្រមគ្នាអំបីគោលការណ៍ ដើម្បីផ្លាស់ប្តូរមូលដ្ឋាននៃច្បាប់ពន្ធសហគ្រាសអន្តរជាតិលើកដំបូង ក្រោយរយៈពេល ១ សតវត្សរ៍។ ផែនការប្រវត្តិសាស្ត្រនេះសំដៅបង្ខំសម្ព័ន្ធក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោកត្រូវបង់ពន្ធច្រើនថែមទៀត នៅតាមប្រទេសដែលពួកគេបានធ្វើអាជីវកម្ម ពោលគឺមិនត្រឹមតែនៅកន្លែងដែលសម្ព័ន្ធក្រុមហ៊ុនទាំងនេះមានទីស្នាក់ការប៉ុណ្ណោះទេ។

អង្គប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G7 បាននាំចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី ៥ ខែមិថុនា ដោយបានលើកច្បាស់គោលជំហររួមរបស់ G7 ក៏ដូចជាគាំទ្រការអំពាវនាវរបស់រដ្ឋការអាមេរិកអំពីរបបពន្ធសកលលោកចំពោះបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោក និងអត្រាពន្ធសកលលោកអតិបរមាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top