• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Fitch Ratings ចាត់ចំណាត់ថ្នាក់ទំនុកចិត្តចំពោះសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្មនវៀតណាម (PVN) ដោយវិជ្ជមាន នៅកំរិត BB+

ក្នុងខែកញ្ញា Fitch Ratings បានប្រកាសលទ្ធផលវាយតំលៃទំនុកចិត្តចំពោះសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្មនវៀតណាម (PVN) នៅកំរិត BB+  ។ ការចាត់ចំណាត់ថ្នាក់សំរាប់ក្រុមហ៊ុនផលិតឧបករណ៍បំណុលរូបីយប័ណ្ណបរទេសក្នុងរយៈយូរអង្វែង(IDR) ជាលើកដំបូង នៅកំរិត‘BB’ នឹងក្តីសង្ឃឹមយ៉ាងវិជ្ជមាន ចំណាត់ថ្នាក់ IDR នៃ PVN ស្មើនឹងតួលេខទំនុកចិត្តជាតិរបស់ប្រទេសវៀតណាម (BB/ សង្ឃឹមយ៉ាងវិជ្ជមាន)

កំរិតទំនុកចិត្តយ៉ាងវិជ្ជមាននេះដែលជួយ  PVN លើកកម្ពស់លទ្ធភាពកេណ្ឌដើមទុននៅទីផ្សារអន្តរជាតិ អាចទទួលបានដើមទុនពីវិនិយោគិនជាច្រើន។ ក្នុងបរិបទនូវការធានានៃរដ្ឋាភិបាលមានកំរិត គំរិតទំនុកទុកចិត្តនេះបានអះអាងថា៖ ស្ថានភាពធ្វើអាជីវកម្ម និងហិរញ្ញវត្ថុរបស់  PVN ក៏ដូចជាក្តីសង្ឃឹមនូវការធ្វើអាជីវកម្មដោយវិជ្ជមាន នាពេលអនាគត។ នេះគឺជាមូលដ្ឋានដើម្បីធានាលទ្ធភាពហិរញវត្ថុ និងធ្វើអាជីវកម្មរបស់ PVN ផ្តល់ទំនុកចិត្តដល់វិនិយោគិន អង្គការហិរញវត្ថុក្នុងប្រទេសនិងបរទេស ដៃគូយុទ្ធសាស្ត្រ។ ជាពិសេសក្នុងដំណាក់កាល PVN កំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ នាបច្ចុប្បន្ននេះ។

PVN ធ្វើអាជីវកម្មប្រេងនិងឧស្មន លើដែនសមុទ្រ ស្ថិតក្នុងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ រូបថត៖ ឯកសារ

លទ្ធផលចាត់ចំណាត់ថ្នាក់ របស់ Fitch Ratings ផ្អែកទៅលើទំនាក់ទំនងជិតស្និទ្ធរវាង PVN និងរដ្ឋ។ ទីតាំងរបស់ PVN លើទីផ្សារជារឹងមាំ សកម្មភាពធ្វើអាជីវកម្មជាច្រើន ដូចជា៖ ការរុករក ការធ្វើអាជីវកម្មប្រេងនិងឧស្មន ចម្រាញ់ប្រេង ផលិតជី និងចែកចាយប្រេង ឧស្មននិងផលិតអគ្គីសនី។  សេចក្តីប្រកាសវាយតំលៃរបស់  Fitch បានអះអាងថា “PVN អាចកេណ្ឌដើមទុនយ៉ាងងាយស្រួល ដោយសារ PVN គឺជាសហគ្រាសសំខាន់ៗ នៅប្រទេសវៀតណាម។ ប៉ុន្តែយើងខ្ញុំសង្ឃឹមថា PVN នឹងទទួលបានដើមទុនពីបរទេស សម្រាម់គម្រោងបើកទូលាយការធ្វើអាជីវកម្ម។”  Fitch ក៏បានវាយតំលៃអំពីការជៈឥទ្ធពលរបស់ PVN ដល់នយោបាយ  - សង្គម នៅប្រទេសវៀតណាម។ ពីព្រោះ PVN គឺក្រុមហ៊ុនធំមួយដែលផ្គត់ផ្គង់ថាមពលជាច្រើន នៅប្រទេសវៀតណាម។

ទន្ទឹមនឹងនេះ “PVN ជឿជាក់ថា ដោយការដឹកនាំនិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បក្ស រដ្ឋ កិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល បុគ្គលិកទាំងឡាយ PVN នឹងបន្តរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាម” – លោក ឡេ ម៉ាញហ៊ុង (Le Manh Hung) អគ្គនាយក បានបញ្ជាក់។

លោក Nirukt Sapru អគ្គនាយកទទួលបន្ទុកនៅវៀតណាមនិង ASEAN និងអាស៊ីខាងត្បូង នៃធនាគារ Standard Chartered – អង្គការផ្តល់យោបល់សម្រាប់ចំណាត់ថ្នាក់របស់ PVN បានចែករំលែកថា ៖ “យើងខ្ញុំបានគាំទ្រ PVN ចំពោះការចាត់ចំណាត់ថ្នាក់ទំនុកចិត្តអន្តរជាតិជាលើកដំបូងនេះ និងសូមជូនពរ PVN បន្តទទួលបានលទ្ធផលអស្ចារ្យដូចនេះដែរ។ នេះគឺជាសក្ខីភាពច្បាស់លាស់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងម៉ឹងមាត់ និងប្រសិទ្ធភាពក្នុងការធ្វើអាជីវកម្ម។ ចំណាត់ថ្នាក់នេះគឺជាមូលដ្ឋានដែល PVN ទាក់ទាញការវិនិយោគបរទេស។ ធនាគារ Standard Chartered សន្យា នឹងជួយ PVN អនុវត្តន៍គោលបំណង់អភិវឌ្ឍន៍។”

នៅប្រទេសវៀតណាម Fitch Ratings ជាអង្កការចាត់ចំណាត់ថ្នាក់ទំនុកចិត្តចំពោះប្រទេសវៀតណាម ថែមទាំងចាត់ចំណាត់ថ្នាក់ឥណទានសម្រាប់សម្ព័ន្ធក្រុមហ៊ុនអគ្គសនីវៀតណាម (EVN) និងសហគ្រាសធំៗ មួយចំនួនទៀត នៅប្រទេសវៀតណាម ផងដែរ។

អនុវត្តន៍៖ កាសែតរូបភាពវៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top