• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EVFTA បើកឱកាសវិនិយោគសម្រាប់សាធារណរដ្ឋឆែក

អ្នកការទូតសេដ្ឋកិច្ចឆេកមួយរូប បានវាយតម្លៃថា ការដែលសភាអឺរ៉ុប ( EP) បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និង   វៀតណាម (EVFTA) គឺជាជោគជ័យដ៏អស្ចារ្យមួយក្រោយរយៈពេល ៩ ឆ្នាំនៃការចរចារ។
 

EVFTA បើកឱកាសវិនិយោគសម្រាប់សាធារណរដ្ឋឆែក (រូបថតឧទាហរណ៍៖ TTXVN)



នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ និងមានមហិច្ឆតាបំផុត ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងផ្តល់ឱកាសជាច្រើនសម្រាប់វិនិយោគិនរបស់អឺរ៉ុប ក្នុងនោះមានសាធារណៈឆែកផង។

នៅលើគេហទំព័រ export.cz ក្រសួងការបរទេសនៃសាធារណរដ្ឋឆែក បានផ្សាយអត្ថបទរបស់អ្នកនិពន្ធ David Jarkulisch - អ្នកការទូតផ្នែកសេដ្ឋកិច្ច ដែលកំពុងធ្វើការនៅស្ថានទូតឆែកប្រចាំនៅទីក្រុងហាណូយអំពីខ្លឹមសារដូចពោលខាងលើនេះ។

អត្ថបទបានគូសបញ្ជាក់ថាកិច្ចព្រមព្រៀង  EVFTA មិនត្រឹមតែលុបបំបាត់រដ្ឋករលើ ៩៩ % នៃបរិមាណទំនិញដែលជួញដូរប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលបែបបទគយនិងលុបចោលរបាំងដែលមិនមែនពន្ធគយចំពោះវិស័យពាណិជ្ជកម្មទៀតផង។ តាមនោះ នឹងជួយឲ្យក្រុមហ៊ុនអឺរ៉ុបទទួលបានកិច្ចសន្យាដោះដូររបស់រដ្ឋាភិបាលវៀតណាមយ៉ាងងាយស្រួល ក៏ដូចជាការពារកម្មសិទ្ធិបញ្ញាយ៉ាងខ្លាំងក្លាថែមទៀតផងដែរ៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top