• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EVFTA៖ ជំរុញកំណើនរបស់វៀតណាមក្នុងរយៈពេលយូរអង្វែង


 ក្រោយពី EVFTA ចូលជាធរមាន វៀតណាមអាចនាំចេញបរិមាណអង្ករឡើងដល់ទៅ៨ម៉ឺនតោនក្នុងកម្រិតពន្ធ០%ទៅកាន់ EU ជារៀងរាល់ឆ្នាំ (រូបថត៖ TTXVN)
 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-EU (EVFTA) និងកិច្ច ព្រមព្រៀងគាំពារវិនិយោគ វៀតណាម-EU (EVIPA) ត្រូវបានសភាអឺរ៉ុប (EP) បោះ​ឆ្នោត​អនុម័ត​ហើយ​គ្រោង​នឹង​ចូល​ជា​ធរ​មាន​ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ​។ ប្រធានអគ្គនាយកដ្ឋានស្ថិតិវៀតណាមលោក Nguyen Bich Lam បានឲ្យដឹងថា ក្រោយ​ពីចូល​ជាធរ​មាន​ EVFTA នឹងលុបបំបាត់ប្រភេទពន្ធ ជាង៩៩% តាមកាលវិភាគ តាម​នោះជួយ​សម្រួល​ដល់​ការនាំ​ចេញ​មុខ​ទំនិញ​ ជាឧត្តមភាពរបស់វៀតណាមទៅកាន់ទីផ្សារ EU។ EVFTA នឹងរួមចំណែក បង្កើន GDP របស់វៀត​ណាម​ក្នុង​ចន្លោះពី២,១៨% ដល់ ៣,២៥% ចាប់ពីឆ្នាំ ២០២០ដល់ឆ្នាំ២០២៣ ហើយជាង៤%ក្នុងឆ្នាំក្រោយៗនោះ។
 
ដើម្បីទាញ​យកផលប្រយោជន៍ដែល EVFTA នាំមកឲ្យបានល្អ បំផុត រដ្ឋាភិបាល​វៀត​ណាម​ត្រូវការ​កែទម្រង់​របៀប​របប​សេដ្ឋកិច្ចដើម្បី បង្កើតបរិយាកាស គោលនយោបាយសេដ្ឋកិច្ចឲ្យស្របទៅតាមខ្លឹមសារក្នុង EVFTA ព្រមទាំង​កសាងបរិយាកាសសេដ្ឋកិច្ចដើម្បីលើកទឹកចិត្តការបោះ ទុន ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា លើក​កំពស់​គុណភាព​និងលទ្ធភាពប្រកួតប្រជែង របស់ទំនិញវៀតណាម។ ទន្ទឹមនឹងនោះ សហគ្រាសវៀតណាមត្រូវត្រៀម រៀបចំ​យ៉ាងហ្មត់ចត់ ចាត់វិធានការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យានិងសមត្ថភាពគ្រប់ គ្រងដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​របស់ EU ព្រមទាំងមានយុទ្ធ សាស្ត្របង្កើនកិច្ចសហប្រតិបតិ្តការ តភ្ជាប់ជាមួយ​សហគ្រាស​នានា​ដែល​ មានបច្ចេកវិទ្យាជួរមុខដើម្បី​ចូលរួមខ្សែសង្វាក់សកលលោ​កផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top