• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EuroChamជំរុញការតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម



EuroChamជំរុញការតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម

នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីការបរទេស​វៀត​ណាម​ លោក​ Pham Binh Minh បានជួបសន្ទនាជា​មួយ​សម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុប (EuroCham) ដឹកនាំដោយលោក Michael Bahren ​ប្រធានសម្ព័ន្ធសមាគមជាប្រធានគណៈប្រតិភូ រួមជាមួយប្រធានគណៈ​ប្រតិភូសហភាពអឺរ៉ុបនៅវៀតណាម លោក Bruno Angelet និងសហគ្រាសជួរ​មុខមួយចំនួនរបស់អឺរ៉ុបនៅ​វៀត​ណាម​។​ នៅក្នុងជំនួបនេះ លោក Michael Bahren បានអះអាងថា៖សម្ព័ន្ធសមាគមបន្តជួយឧបត្ថម្ភនិងជំរុញសហគ្រាស​អឺរ៉ុបតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម។​      រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម​ លោក Pham Binh Minh បានស្នើអោយ សម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុបនិងសហគ្រាសជួរ​មុខមួយ​ចំនួន​របស់អឺរ៉ុបនៅវៀតណាម បន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀត​ណាម ដើម្បីវៀតណាម​ក្លាយទៅជាទីផ្សារ​​វិនិយោគគួរអោយទាក់ទាញ។ ទន្ទឹម​នឹងនោះ បណ្ដាសហគ្រាសអឺរ៉ុប​តភ្ជាប់ជាមួយខឿនសេដ្ឋកិច្ច​វៀតណាម និងបង្កើនបណ្ដាញ់ផលិតកម្ម អាជីវកម្ម ដែលតភ្ជាប់ជិតស្និទ្ធជាមួយសហគមន៍សហគ្រាសវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top