កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខានាថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៨ នៅឈីលីរវាងប្រទេសជាសមាជិកទាំង ១១ រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។
សម្ព័ន្ធក្រុមហ៊ុនផលិកម្មម៉ាឡេស៊ី(FMM) នាថ្ងៃទី ១២ ខែមិនា ឆ្នា២០១៨ បានវាយតម្លៃថា៖ កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលទើបនឹងបានចុះហត្ថលេខានឹងនាំមកនូវឧត្តមភាពប្រកួតប្រជែងក្នុងតំបន់សម្រាប់ម៉ាឡេស៊ី ព្រមទាំងកសាងទំនុកទុកចិត្តសម្រាប់វិនិយោគិន។
សម្ព័ន្ធក្រុមហ៊ុននេះចាត់ទុកថា៖ CPTPP នឹងជួយបើកទូលាយមុខទំនិញនាំចេញរបស់ម៉ាឡេស៊ី ។ ទន្ទឹមនឹងនេះ ការធ្វើសម្បទានពន្ធ ដែលទទួលបានការឯកភាពរបស់សមាជិក CPTPP នឹងជួយបង្កើនការនាំចេញលើវិស័យអគ្គិសនីនិងអេឡិចត្រូនិក សុទ្ធសឹងជាផ្នែកមានការរួមវិភាគទានដ៏សំខាន់ក្នុងការនាំចេញរបស់ម៉ាឡេស៊ី។
កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខានាថ្ងៃទី ៨ មិនា នៅឈីលី រវាងប្រទេសជាសមាជិកទាំង ១១ រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ Peterson បានព្យាករណ៍ថា៖ CPTPP នឹងជួយឲ្យវៀតណាម ម៉ាឡេស៊ី សិង្ហបុរីនិង ប្រ៊ុយណេ មានកំណើន GDP ជាង 2% ទៀត នាឆ្នាំ២០២០ខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម