• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

COVID -19៖ ក្រសួងសុខាភិបាលវៀតណាមណែនាំការដាក់នៅដាច់ដោយឡែកសម្រាប់មនុស្សមកពីកូរ៉េខាងត្បូងឬឆ្លងកាត់កូរ៉េខាងត្បូង

ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី ២៥ ខែកុម្ភៈ បានបញ្ជូន សារលិខិតទៅកាន់គណៈកម្មាធិការប្រជាជននៃខេត្តនិងក្រុងចំណុះមជ្ឈិម ដើម្បីណែនាំការដាក់នៅដាច់ដោយឡែកសម្រាប់ប្រជាជនដែលវិលត្រឡប់មកពីកូរ៉េខាងត្បូង។

សារលិខិតនេះបានបញ្ជាក់ថា៖ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ គណៈបញ្ជាណែនាំជាតិទទួលបន្ទុកកិច្ចការពារប្រឆាំងនឹងជំងឺរាតត្បាត Covid-19 បានបើកកិច្ចប្រជុំដោយបានឯកភាព អនុវត្តវិធានការណ៍នានាដើម្បីឆ្លើយតបនឹងការបង្ការ ទប់ទល់ជំងឺរាតត្បាត សម្រាប់តំបន់រាលដាលជំងឺនៅកូរ៉េខាងត្បូង។ ទន្ទឹមជាមួយគ្នានោះ ក្រសួងសុខាភិបាលបានណែនាំអោយគណៈកម្មាធិប្រជាជនខេត្ត - ក្រុង ដឹកនាំអង្គភាពពាក់ព័ន្ធក្នុងតំបន់ អនុវត្តសេចក្តីប្រកាសវេជ្ជសាស្ត្រដល់អ្នកដំណើរទាំងអស់ដែលចូលឬចាកចេញពីប្រទេសកូរ៉េខាងត្បូងដើម្បីរកឃើញបានឆាប់រហ័ស អ្នកដែលមានរោគសញ្ញាគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមនុស្សមកពី ឬឆ្លងកាត់តំបន់ Daegu និងតំបន់ខាងជើង Gyeongsang នៃប្រទេសកូរ៉េខាងត្បូង ដើម្បីរៀបចំការដាក់អោយនៅដាច់ដោយឡែកទាន់ពេលវេលា។ ក្រសួងសុខាភិបាលបានស្នើថា អ្នកទាំងអស់ដែលមានរោគសញ្ញាគ្រុនក្តៅ ក្អកឬពិបាកដកដង្កើម ដែលរកឃើញនៅច្រកព្រំដែន ត្រូវដាក់ដាច់ដោយឡែកភ្លាមៗ នៅតាមគ្រឹះស្ថានវេជ្ជសាស្រ្តនិងយកសំណាកសម្រាប់ធ្វើតេស្ត។

ម្យ៉ាងវិញទៀត ចំពោះអ្នកឆ្លងដែនមកពីឬឆ្លងកាត់ទីក្រុង Daegu និងតំបន់ខាងជើង Gyeongsang នៃប្រទេសកូរ៉េខាងត្បូងវិញ ក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃឆ្លងដែន ត្រូវតែនៅដាច់ដោយឡែកនៅតំបន់សម្រាប់ដាក់ដាច់ដោយឡែកនៃខេត្តឬទីក្រុង។ សម្រាប់អ្នកដែលត្រឡប់មកពីតំបន់ផ្សេងក្រៅពីទីក្រុង Daegu និងតំបន់ខាងជើង Gyeongsang នៃប្រទេសកូរ៉េខាងត្បូងគួរតែណែនាំអោយគេ ត្រួវតាមដានសុខភាពខ្លួនឯង។ ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម គឺចាំបាច់ត្រូវទៅកាន់មូលដ្ឋានសុខាភិបាល ដើម្បីនៅដាច់ដោយឡែកនិងទទួលការព្យាបាល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top