• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Can Tho លើកកម្ពស់ភាពជាដៃគូបច្ចេកវិជ្ជាពាណិជ្ជកម្មនិងតភ្ជាប់ជាមួយរដ្ឋទាំងពីរនៃសហរដ្ឋអាមេរិក


Can Tho លើកកម្ពស់ភាពជាដៃគូបច្ចេកវិជ្ជាពាណិជ្ជកម្ម
និងតភ្ជាប់ជាមួយរដ្ឋទាំងពីរនៃសហរដ្ឋអាមេរិក

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូទីក្រុង Can Tho (វៀតណាម) បានទៅធ្វើដំណើរទស្សនកិច្ចនិងធ្វើការជាមួយដៃគូអាមេរិកនៅរដ្ឋ Virginia និង Maryland ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញទំនាក់ទំនងរវាងទីក្រុង Can Tho និងអាមេរិកក្នុងវិស័យវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងពាណិជ្ជកម្ម។ នៅសន្និសីទតភ្ជាប់ពាណិជ្ជកម្មនិងបច្ចេកវិទ្យារវាង Can Tho និងរដ្ឋចំនួន 2 លេខាគណៈកម្មាធិការបក្សទីក្រុង Can Tho លោក Tran Quoc Trung បានបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍនិងឱកាសវិនិយោគរបស់ទីក្រុង។ លោកបានសង្កត់ធ្ងន់ថា Can Tho បានផ្តល់អាទិភាពដល់ការដោះដូរពាណិជ្ជកម្មអន្តរជាតិដែលក្នុងនោះអាមេរិកត្រូវបានចាត់ទុកថាជាដៃគូសំខាន់បំផុត។ ចូលរួមសន្និសីទបណ្ដាអ្នកតំណាងអាជីវកម្មអាមេរិកបានវាយតំលៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍ ព្រមទាំងគោលនយោបាយអំពាវនាវឱ្យវិនិយោគទុនពីបរទេសរបស់ទីក្រុង Can Tho​ ។ លោក Michael Schwars នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងជំរុញកសិកម្ម ជលផល នៃរដ្ឋ Virginia បាននិយាយថា៖

“ ឱកាសវិនិយោគនៅទីក្រុង Can Tho គឺធំណាស់។ គួរឱ្យកត់សម្គាល់ថាក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយខ្ញុំឃើញថាដូចជាវៀតណាម ទីក្រុង Can Tho គឺជាទីក្រុងដ៏គួរឱ្យចាប់អារម្មណ៍និងជិតស្និទ្ធចំពោះសហគ្រាស។ មានឱកាសជាច្រើនដើម្បីពង្រីកវិនិយោគ ធ្វើអាជីវកម្ម៕"

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top