APEC ២០២០៖ ចំណាប់អារម្មណ៍អំពីប្រទេសវៀតណាម
នៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ១៩៩៦ រដ្ឋាភិបាលវៀតណាមបានដាក់ពាក្យសុំចូលរួមក្នុង APEC ។ នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ១៩៩៨ APEC បានប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាជិកថ្មីចំនួន ៣ រួមមាន៖ ប្រទេសវៀតណាម ប្រទេសរុស្ស៊ីនិងប្រទេសប៉េរូ។ ក្នុងរយៈពេល ២២ ឆ្នាំកន្លងមក ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្មនិងចូលរួមចំណែកយ៉ាងប្រសិទ្ធភាពក្នុងការអភិវឌ្ឍនៃវេទិកាលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។
នាបច្ចុប្បន្ននេះ APEC គឺជាវេទិកាដែលមានការចូលរួមពីដៃគូសេដ្ឋកិច្ចឈានមុខគេជាច្រើនរបស់វៀតណាមដែលស្មើនឹង ៧៥% នៃពាណិជ្ជកម្ម ៦០% នៃតម្លៃនៃការនាំចេញ ៨០% នៃតម្លៃនៃការនាំចូល ៨៨% នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ៣៨% នៃជំនួយផ្ទាល់ (ODA) និង ៧៩% នៃបរិមាណភ្ញៀវទេសចរបានមកដល់ប្រទេសវៀតណាម។
ខណៈពេល ៨ ឆ្នាំក្រោយ ចាប់ទាំងពីចូលរួម APEC នៅឆ្នាំ ២០០៦ ប្រទេសវៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះ APEC ជាលើកដំបូង។ ដោយមានសកម្មភាពជាង ១០០ ក្នុងនោះសំខាន់បំផុតគឺសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC បានរៀបចំ នៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ ២០០៦ ឆ្នាំ APEC ២០០៦ គឺជាព្រឹត្តិការណ៍ដែលទទួលបានជោគជ័យ។ កិច្ចប្រជុំកំពូល APEC លើកទី ១៤ នៅទីក្រុងហាណូយ(Ha Noi) បានអនុម័តលើឯកសារចំនួន ៣ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ APEC ។ ខណៈ ពេល ១១ ឆ្នាំក្រោយមកក្នុងឆ្នាំ ២០១៧ ជាលើកទី ២ វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះAPEC ដោយមានសកម្មភាពចំនួន ២៤៣ បានរៀបចំឡើងដែលទាក់ទាញការចូលរួមពីប្រតិភូជាង ២១.០០០ នាក់។ តួនាទីនិងការរួមចំណែករបស់វៀតណាមត្រូវបានកោតសរសើរជាពិសេសនៅពេលដែលវៀតណាមធ្វើជាអធិបតីក្នុងការផ្តួចផ្តើមការពិភាក្សាស្តីពីការអភិវឌ្ឍចក្ខុវិស័យថ្មីសម្រាប់វេទិកា APEC បន្ទាប់ពីឆ្នាំ ២០២០ ។ ទន្ទឹមនឹងនេះ កិត្យានុភាពរបស់វៀតណាមកាន់តែកើនឡើង នៅពេលដែលកិច្ចសន្ទនាលើកដំបូង រវាងថ្នាក់ដឹកនាំ APEC ជាមួយអាស៊ាន និងការដែលវៀតណាមបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូល ដាណាំង (Da Nang) ឆ្នាំ ២០១៧ ។
ចាប់តាំងពីចូលរួមក្នុងវេទិកា APEC ប្រទេសវៀតណាមគឺជាសមាជិកសកម្មក្នុងចំណោមបណ្តាសមាជិកដែលបានលើកឡើងយ៉ាងសកម្មនិងចូលរួមប្រកបដោយជោគជ័យនៅក្នុងគំនិតផ្តួចផ្តើមជាង ៨០ លើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការខាងបច្ចេកទេសនិងសុខភាព…ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើងសំរាប់ APEC តាមរយៈការផ្តួចផ្តើមគំនិតដើម្បីកាត់បន្ថយគំលាតនៃការអភិវឌ្ឍន៍ ដោះស្រាយនឹងការគំរាមកំហែងនៃបញ្ហាភេរវកម្ម គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការធ្វើកំណែទម្រង់ APEC ប្រកបដោយប្រសិទ្ធភាពនិងខ្លាំងក្លា ដែលស្របនឹងការវិវឌ្ឍថ្មីនៃស្ថានភាពក្នុងតំបន់និងពិភពលោក… ជាពិសេស នៅឆ្នាំ ២០២០ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំនិងសន្និសីទ APEC ចំនួនជិត ១០០ (ទាំងដោយផ្ទាល់និងតាមប្រព័ន្ធវេដេអូ) ជាពិសេសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ / កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីចំនួន ៩ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំកំពូលស្តីពីសុខាភិបាលនិងសេដ្ឋកិច្ច កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពីសន្តិសុខស្បៀងអាហារ កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីស្តីពីការកែទម្រង់រចនាសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី សហគ្រាសធុនតូចនិងមធ្យមវេទិកាស្ត្រីនិងសេដ្ឋកិច្ចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ វៀតណាមក៏ចូលរួមយ៉ាងសកម្មនិងកសាងទិសដៅសហប្រតិបត្តិការសំខាន់ៗជាច្រើនរបស់ APEC ដូចជា៖ ចក្ខុវិស័យ APEC ក្រោយឆ្នាំ ២០២០ (នេះគឺជាសំណើសំខាន់មួយរបស់វៀតណាម។ ទន្ទឹមនឹងនេះវៀតណាមក៏មានតួនាទីជាអនុប្រធាននៃក្រុមកសាងចក្ខុវិស័យ APEC ) ចក្ខុវិស័យថាមពល APEC បន្ទាប់ពីឆ្នាំ ២០២០ កម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធ APEC ដំណាក់កាលឆ្នាំ ២០២១ - ២០២៥ (ក្នុងនាមជាមេក្រុមការងារ) ។ សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំ ក៏ដូចជារបាយការណ៍ទាក់ទងនឹងសកម្មភាពរបស់ APEC … ដោយមានការរួមចំណែកយ៉ាងសំខាន់និងជាក់ស្តែងរបស់វៀតណាមសម្រាប់ APEC ក្នុងរយៈពេល ២២ ឆ្នាំនៃការចូលរួម វៀតណាមត្រូវបានសមាជិក APEC ជឿជាក់និងវាយតម្លៃខ្ពស់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅឆ្នាំ ២០២០ កិត្យានុភាពរបស់វៀតណាមបានលើកកម្ពស់ ជាពិសេសក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិវៀតណាមបន្តអនុវត្តគោលនយោបាយសមាហរណកម្មអន្តរជាតិ លើកកម្ពស់និងបង្កើនទំនាក់ទំនងការបរទេសពហុភាគី។
យោងតាមស្ថិតិកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១១ ក្នុងចំណោម ១៣ កិច្ចព្រមព្រៀងដែលវៀតណាមបានចុះហត្ថលេខានិងចរចាជាមួយដៃគូ APEC។
តាមរយៈកិច្ចសហប្រតិបត្តិការ APEC វៀតណាមបានពង្រីកទីផ្សាររបស់ខ្លួនលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគទេសចរណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ... ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយខឿនសេដ្ឋកិច្ចជាសមាជិក APEC។ ជាពិសេសជាមួយប្រទេសមានសេដ្ឋកិច្ចធំៗដូចជា អាមេរិក ចិន រុស្ស៊ីនិងជប៉ុន។ តាមរយៈ APEC វៀតណាមលើកឡើងសារសំខាន់មួយសម្រាប់សហគមន៍សហគ្រាសពិភពលោកអំពីគោលនយោបាយបើកចំហររបស់ប្រទេសវៀតណាមស្តីពីពាណិជ្ជកម្មនិងការវិនិយោគរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិង សហគ្រាសAPEC បង្កើនទំនុកចិត្តនិងជំរុញសហគមន៍សហគ្រាសAPEC ធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាម ./ .
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ កាសែតរូបភាពវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រទេសវៀតណាមបានបញ្ចប់បេសកកម្មកិច្ចការបរទេសទាំងពីររបស់ខ្លួនដោយជោគជ័យ
រណសិរ្សមាតុភូមិវៀតណាមបង្កើតកម្លាំងមហិមា ជំរុញការអភិវឌ្ឍនៃប្រទេសជាតិ
AIPA លើកទី ៤១ ខិតខំប្រឹងប្រែង ដើម្បីចូលរួមវិភាគទានក្នុងដំណើរការសមាហរណកម្មក្នុងតំបន់
វៀតណាម - អាមេរិក៖ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងរយៈពេល២៥ ឆ្នាំ
អាស៊ាន និងអាស៊ានបូក៣៖ សាមគ្គីភាព និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺ COVID-19
តំបន់ដីសណ្ដរគីវឡុង (Cuu Long) បន្សាំទៅនឹងគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃ
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)៖ រួបរួមគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត COVID-១៩!
ខ្លឹមសារសុន្ទរកថាទាំងស្រុងរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ លោកង្វៀន ភូត្រុង (Nguyen Phu Trong) នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩០ ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្ត
វៀតណាមមានសមត្ថភាពក្នុងការទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)
បក្សបម្រើតែផលប្រយោជន៍ជាតិនិងមាតុភូមិ
សាររបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក ង្វៀន ភូត្រុង (Nguyen Phu Trong)
"ឱកាសមាស" សម្រាប់លើកកម្ពស់ឋានៈរបស់ប្រទេសជាតិដោយមានមាគ៌ាគោលនយោបាយការបរទេសឯករាជ្យភាព និងស្វយ័ត
ព្រឹត្តិការណ៍សំខាន់ៗ ក្នុងទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង
ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម -ឡាវ
វៀតណាម៖ ដៃគូទំនុកចិត្តដើម្បីសន្តិភាពចីរភាព
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងសភាវៀតណាម និង សភាទាំងឡាយលើសកលលោក
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង
ចុះហត្ថលេខាលើឯកសារទាំង៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាមេរិក
កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនៅក្រុងហាណូយ
ជំរុញទំនាក់ទំនងវៀតណាម - ឡាវ វៀតណាម - កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងនិរន្តរភាព
កាសែតរូបភាពវៀតណាមបានចុះផ្សាយ នាខែមីនា ឆ្នាំ១៩៧៩ ដែលបានមិត្តភក្តិអន្តរជាតិស្វែងរក។
អនុវត្តន៍ភារកិច្ចសំខាន់ៗ ក្នុងឆ្នាំ២០១៩ យ៉ាងប្តូរផ្តាច់
ទំនាក់ទំនងវៀតណាម – កម្ពុជាកាន់តែអភិវឌ្ឍប្រកបដោយស៊ីជម្រៅនិងប្រសិទ្ធភាព។
វៀតណាម - ចិនពង្រឹងទំនាក់ទំនងនយោបាយ ការទូតនិងសេដ្ឋកិច្ចប្រកបដោយឥតឈប់ឈរ
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម - បារាំង