• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APEC ២០១៧៖ ឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍


APEC ២០១៧៖ ឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍

ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Da Nang នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧​ សន្និសីទជាន់ខ្ពស់សហគ្រាស APEC ២០១៧ (CEO Mummit ២០១៧) បានឈានចូលថ្ងៃធ្វើការទី ៣ ហើយក៏ជាថ្ងៃធ្វើការចុងក្រោយ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០១៧។
នៅទីនេះ អង្គប្រជុំនឹងពិភាក្សាលើខ្លឹមសារមួយចំនួន៖ កិច្ចសន្ទនាអំពីតួនាទីរបស់រដ្ឋាភិបាលនិងសហគ្រាសក្នុងការជំរុញការប្រើប្រាស់នូវប្រភពកម្លាំងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងកិច្ចសន្ទជាន់ខ្ពស់បច្ចេកទេស​គឺជាកម្លាំងចលករសម្រាប់ឱកាសសេដ្ឋកិច្ចជាដើម។

តាមកម្មវិធី សន្និសីទនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ច APEC ដូចជា ជប៉ុន  នូវែល​សេ​ឡង់​​  អូស្ត្រាលី  ម៉ាឡេស៊ី  អាមេរិក និងចិន ។ ប្រព្រឹត្តិទៅកិច្ចប្រជុំ TPP លើកទី ៨  កិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ APEC - ក្រុមប្រឹក្សាពិគ្រោះយោបល់ APEC ជាដើម។

បញ្ចប់ថ្ងៃធ្វើការទី ២ (ថ្ងៃទី ៩ វិច្ឆិកា) កិច្ចប្រជុំជាន់ខ្ពស់សហគ្រាស APEC ២០១៧ បានប្រព្រឹត្តិទៅសម័យពិភាក្សាចំនួន ៦។ អង្គប្រជុំសុទ្ធតែវាយតម្លៃខ្ពស់ចំពោះភាពសម្បូរបែបនិងគុណភាពនៃបណ្ដាសម័យពិភាក្សា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top