ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្ម
លោក Tran Tuan Anh ក្នុងសន្និសីទកាសែតប្រកាសលទ្ធផល AMM ២៩ (រូបថត៖ VOV)
ក្នុងសន្និសីទកាសែតអន្តរជាតិនារសៀលថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថា ឯកសារចំនួន ៤ ពោលខាងលើរួមមាន ក្របខ័ណ្ឌធ្វើងាយស្រួលភាវូបនីយកម្មនូវពាណិជ្ជកម្ម អេឡិចត្រូនិកឆ្លងដែន យុទ្ធសាស្ត្រ APEC ស្ដីពីសហគ្រាសខ្នាតមីក្រូតូចនិង មធ្យម ផែនការធ្វើសកម្មភាពអំពីសន្តិសុខស្បៀងអាហារនិងបម្រែបម្រួលអាកាសធាតុដំណាក់កាល២០១៨- ២០២០និងកម្មវិធីធ្វើសកម្មភាពអំពីការអភិវឌ្ឍន៍ជនបទនគរ។ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ជាសហអធិបតី AMM ២៩ បានវាយតំលៃថា៖
“រាល់ខ្លឹមសារដែលត្រូវបានបណ្ដារដ្ឋមន្រ្តីយកមកពិភាក្សានិងអនុម័តនោះមានអត្ថន័យសំខាន់ដោយបង្កើតឡើងគ្រឹះស្ថានដើម្បីថ្នាក់ដឹកនាំកំពូលអនុម័តនាពេលខាងមុខ។ រាល់ខ្លឹមសារនេះមានលក្ខណៈសម្បូរបែបឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់និងផលប្រយោជន៍របស់ខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់។ ទន្ទឹមនឹងនោះ វាក៏រួមវិភាគទានសំរាប់និន្នាការសកលភាវូបនីយកម្ម ហើយរួមចំណែកសុក្រិតរបៀបរបបពាណិជ្ជកម្មពហុភាគីលើពិភពលោកទៀតផង”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម