24/08/2021 22:52 GMT+7 Email Print Like 0

AIPA-42៖ គណៈកម្មាធិការនយោបាយបានពិភាក្សានិងឯកភាពលើសកម្មភាពធានាសន្តិសុខបណ្តាញ

បន្តកម្មវិធីមហាសន្និបាតអន្តរសភាលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA -42) តាមរយៈបណ្តាញ អ៊ីនធឺរ ណែត នៅព្រឹកថ្ងៃទី ២៤ ខែសីហា បានប្រព្រឹត្តទៅកិច្ចប្រជុំគណៈកម្មាធិ ការនយោបាយ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Vu Hai Ha (អង្គុយនៅចំកណ្តាល) បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនៅគណៈកម្មាធិការនយោបាយ (រូបថត៖ qdnd.vn)


រដ្ឋសភា/សភានៃបណ្តាប្រទេសបានពិភាក្សាលើប្រធានបទពាក់ព័ន្ធចំនួន ៥ ក្នុងនោះមានការពង្រឹងសន្តិសុខបណ្តាញអ៊ិនធឺរណែតនិងការពារទិន្នន័យឆ្ពោះទៅរកលំហអ៊ីនធឺរណែតដែលមានភាពធន់ក្នុងអាស៊ាន; លើកកម្ពស់សន្តិសុខមនុស្សក្នុងវិស័យបច្ចេកទេសឌីជីថលប្រកបដោយបរិយាប័ន្នសម្រាប់អាស៊ាន និងការគាំទ្ររបស់សភាលើស្ថានភាពមីយ៉ាន់ម៉ាជាដើម។

ជាមួយនឹងប្រធានបទ ពង្រឹងសន្តិសុខបញ្តាញនិងការពារទិន្នន័យឆ្ពោះទៅលំហរអ៊ិនធឺរណែតមានភាពធនក្នុងអាស៊ាន គណៈប្រតិភូរដ្ឋសភាវៀតណាមបានគាំទ្រសេចក្តីព្រាងនៃសេចក្តីសម្រេចហើយបានចាត់ទុកថា៖ ច្បាប់របស់វៀតណាមស្តីពីសន្តិសុខបណ្តាញ ដោយភ្ជាប់សារៈសំខាន់ក្នុងការការពារសិទ្ធិឯកជនភាពលើបណ្តាគអ៊ីនធឺរណែតតាមរយៈកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥  ទិសដៅ ឆ្នាំ ២០៣០ និងកសាងរដ្ឋាភិបាលអេឡិចត្រូនិក ក៏ដូចជាផ្តល់សារៈសំខាន់ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីសន្តិសុខតាម អ៊ិនធឺរណែត ក្នុងអាស៊ាន។ សមាជិកសភា Nguyen Minh Duc គណៈប្រតិភូរដ្ឋសភាវៀតណាមបានអះអាងថា៖ “វៀតណាមស្នើបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈបណ្តាញសភាចែករំលែកបទពិសោធន៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ តាមដានការអនុវត្តប្រកបដោយសុវត្ថិភាព សន្តិសុខបណ្តាញនិងចាត់វិធានការបច្ចេកទេសដើម្បីជួយដល់ទប់ស្កាត់ជំងឺ។ ទីពីរបន្តរក្សាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយស្មារតីសម្របសម្រួលការយល់ដឹងរួមនិងសកម្មភាពរបស់សហគមន៍អាស៊ាន ចំពោះសន្តិសុខបណ្តាញនិងធ្វើការឆ្ពោះទៅក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់ការសម្របសម្រួលនិងធានាសន្តិសុខបណ្តាញ”។

ជាមួយប្រធានបទលើកកម្ពស់សន្តិសុខមនុស្សក្នុងវិស័យឌីជីថលប្រកបដោយបរិយាប័ន្នសម្រាប់អាស៊ាន គណៈប្រតិភូរដ្ឋសភាវៀតណាមបានស្នើឱ្យសភា AIPA លើកកម្ពស់ការចែករំលែកព័ត៌មាននិងបទពិសោធន៍ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជាដំណោះស្រាយសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។

 

គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំនៅគណៈកម្មាធិការនយោបាយ (រូបថត៖ qdnd.vn)

 

លើប្រធានបទពង្រឹងការទូតសភាឆ្ពោះទៅសហគមន៍អាស៊ាន គណៈប្រតិភូរដ្ឋសភាវៀតណាមបានផ្តល់អនុសាសន៍ថា ការទូតសភា គួរតែរួមចំណែកក្នុងការលើកកម្ពស់ការទូតរវាងប្រជាជាតិនិងប្រជាជន ព្រមទាំងគាំទ្ររដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានក្នុងការជំរុញសមាហរណកម្មតំបន់និងកសាងសហគមន៍អាស៊ានគោរពច្បាប់នីតិរដ្ឋ យកប្រជាជនជាមជ្ឈភាពឆ្ពោះទៅប្រជាជននិងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលដូចជាជំងឺកូវីដ ១៩។

នៅក្នុងសម័យប្រជុំ រដ្ឋសភា/សភានៃបណ្តាប្រទេសបានអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍នៃកិច្ចប្រជុំក្រុមប្រឹក្សា AIPA លើកទី ១២ ដែលព្រាងដោយរដ្ឋសភាសិង្ហបុរី។ ប្រតិភូសភាឥណ្ឌូនេស៊ីបានស្នើប្រធានបទបន្ទាន់នៃការគាំទ្ររបស់សភាចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ