• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

AIPA-៣៨ វៀតណាមលើកសំណើសហប្រតិបត្តិការកសាង AEC អភិវឌ្ឍន៍ព្រមៗគ្នានិងកំណើនគ្របដណ្ដប់



AIPA-៣៨ វៀតណាមលើកសំណើសហប្រតិបត្តិការកសាង AEC
អភិវឌ្ឍន៍ព្រមៗគ្នា និងកំណើនគ្របដណ្ដប់ 

នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនមហាសន្និបាតអន្តរសភាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៣៨ (AIPA-៣៨) បានបើកកិច្ចប្រជុំពេញអង្គលើកទី ២ ដោយមានខ្លឹមសារ​សំ​ខាន់​ៗ ជាច្រើន។ ដោយប្រធានបទ “AIPA និងអាស៊ាន៖ ដៃគូដើម្បីការផ្លាស់ប្ដូរគ្របដណ្ដប់” ក្នុងរយៈពេល ៤ ថ្ងៃប្រព្រឹត្តិទៅសន្និសីទបណ្ដាគណៈកម្មាធិការជំនាញនៃ AIPA-៣៨ បានពិភាក្សានិងផ្លាស់ប្ដូរទស្សនៈ ដែលជា​ការសាកល្បងចំពោះតំបន់និងពិភពលោក ហើយមានអត្ថន័យដ៏សំខាន់ចំពោះសហគមន៍អាស៊ាន។ នៅក្នុង AIPA-៣៨ គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមគ្រប់សម័យប្រជុំ ហើយបានផ្ដល់មតិពិភាក្សាសំខាន់ៗមួយចំនួន។ ទន្ទឹមនឹងនោះ វៀតណាមក៏បានផ្ដល់មតិធ្វើវិសោធនកម្មចំពោះសេចក្ដីសម្រេចចិត្ត ស្ដីពីការដោះស្រាយកាកសំណល់ប៉្លាស្ទីកនៅសមុទ្រដោយឥណ្ឌូនេស៊ីលើកឡើង។ គណៈប្រតិភូវៀតណាមបានបំពេញបន្ថែមខ្លឹមសារចំនួន ២ ហើយទទួលបានការឯកភាពរបស់អង្គប្រជុំ ពោលគឺ៖ សង្កត់ធ្ងន់លើគោលដៅ (លេខ ១៤) អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ (SDG) ស្តីពីការអភិរក្សនិងការប្រើប្រាស់​ប្រកបដោយនិរន្តភាពនូវមហាសាគរសមុទ្រ និងប្រភពធនធានសមុទ្រនានា ព្រមទាំងលើកទឹកចិត្តរដ្ឋាភិបាលនៃសភាជាសមាជិក AIPA ជំរុញសកម្មភាពផ្សព្វផ្សាយសំដៅផ្លាស់ប្តូរអាកប្បកិរិយា និងទម្លាប់ប្រើប្រាស់ថង់ប៉្លាស្ទិករបស់អតិថិជន។

ក្នុងក្របខ័ណ្ឌសកម្មភាពនៃសមាគមសមាជិកាសភា AIPA (AIWA) គណៈប្រតិភូវៀតណាមបានផ្ដល់ខ្លឹម​សារ​លើ​សេចក្ដីសម្រេចចិត្តលើកទឹកចិត្ត AIPA/គណៈកម្មាធិការសមាជិកាសភា AIPA ស្ដីពីពលការិនីចំណាកស្រុក​៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top