03/12/2019 10:23 GMT+7 Email Print Like 0

AFF វាយតម្លៃខ្ពស់ចំពោះលទ្ធភាពនៃទទួលរង្វាន់ជើងឯកនៅ Seagames របស់កីឡាករបាល់ទាត់ U22 របស់វៀតណាម


 កីឡាករបាល់ទាត់ U22 វៀតណាមនៅ SeaGames 30 (រូបថត៖ vov.vn)
 

នាយប់​ថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមកីឡាបាល់ទាត់ U22 វៀតណាមទទួលបានជ័យជម្នះក្នុងទ្ធផល ២ - ១ ទៅលើ​គូប្រកួត​ខ្លាំង គឺក្រុមកីឡាករបាល់ទាត់ U22 ឥណ្ឌូណេស៊ី ក្នុងវគ្គប្រកួតលើកទី ៣ នៃការប្រកួត​កីឡាបាល់​ទាត់​សម្រាប់​បុរស SeaGames 30 ។ ជាមួយនឹងជ័យជំនះនេះ U22 វៀតណាមទទួល​បាន​ការវាយ​តម្លៃខ្ពស់​ណាស់​ពីសហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ។

បន្ទាប់ពីការប្រកួត AFF បានសរសេរលើកេហទំព័ររបស់ខ្លួនថា៖ U22 វៀតណាមឈ្នះលើ​ឥណ្ឌូណេស៊ី​បន្ទាប់​ពីបាន​ឈ្នះទាំ​ង ២ នៃការប្រកួតដំបូងទៅលើក្រុមកីឡាបាល់ទាត់ព្រុយណេ (៦-០) និងឡាវ (៦-១) ។ U22 វៀត​ណាម​បាន​បង្ហាញអំពីលក្ខណៈគុណសម្បត្តិ របស់ខ្លួន ដែលអាចជួយឱ្យ​គេដណ្តើម​បាន​មេដាយ​មាស​ស៊ីហ្គេ​ម​លើក​ដំបូង​ចាប់តាំងពីឆ្នាំ ១៩៥៩ ហើយនេះគឺជាការវិលត្រឡប់នូវប្រៀបដ៏ខ្លាំងក្លា ដើម្បីទទួលបាន ៣ ពិន្ទុទាំង​ស្រុង បន្ទាប់ពីត្រូវបានគូប្រកួតស៊ូតចូលទី១គ្រាប់នៅតង់ទី ១ ក៏ដោយ។ ទន្ទឹមនឹងនេះ ការបរាជ័​យគឺ​មាន​ន័យថាឥណ្ឌូណេស៊ីត្រូវតែតស៊ូអស់ពីកម្លាំងកាយចិត្តនៅពេលប៉ះក្រុមបាល់ទាត់ថៃ ដើម្បី​ដណ្តើមសំបុត្រ​មួយឈានចូល​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ៕
 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ