• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

6WB វាយតម្លៃខ្ពស់ចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា

 នាបច្ចុប្បន្ន ទីផ្សារអឺរ៉ុបស្រូបយក ប្រមាណ១/៣នៃបរិមាណផលិតផលនាំចេញសរុបរបស់កម្ពុជា ជាពិសេសគឺ ផលិត​ផល​សម្លៀកបំពាក់ ស្បែកជើង និងកង់។
 
តាម​របាយ​ការណ៍របស់ធនាគារពិភពលោក (WB) នាថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ បាន អោយដឹងថា សេដ្ឋកិច្ច​កម្ពុ​ជា​​សម្រេចបានល្បឿនកំណើនចំនួន៧,៥%ក្នុងឆ្នាំ ២០១៨។ នេះជាកម្រិត​ខ្ពស់ហួស​ពីការរំ​ពឹង​ទុក​របស់​រាជរដ្ឋាភិ​បាល​កម្ពុជា។
 
WB ក៏បានចេញការព្រមានចំពោះកម្ពុជាថា ទ្វីបអឺរ៉ុបកំពុងពិចារណាដក ប្រព័ន្ធអនុគ្រោះពន្ធ​លើគ្រប់​មុខ​ទំនិញ​ទាំង​​អស់​លើកលែងគ្រឿងសព្វាវុធ (EBA) ចំពោះកម្ពុជា។ ប្រសិនបើក្លាយទៅជាការពិត ប្រការនេះ​នឹងប៉ះ​ពាល់​ដល់​​ការ​ ប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ នាបច្ចុប្បន្ន ទីផ្សារអឺរ៉ុបស្រូបយក ប្រមាណ១/៣នៃ​បរិមាណ​ផលិត​ផល​នាំ​ចេញស​រុបរបស់កម្ពុជា ជាពិសេសគឺ ផលិតផលសម្លៀកបំពា​ក់ ស្បែកជើង និងកង់​៕​​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top