• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh វាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ជប៉ុនសម្រាប់វៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចថ្នាក់រដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយរបស់គណៈបក្សប្រជាធិបតេយ្យសេរីកាន់អំណាច (LDP) និងជាអតីតរដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh
ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន (រូបថតៈ VOV)

នៅក្នុងជំនួបនេះ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះរាល់ការគាំទ្ររបស់ជប៉ុន ចំពោះវៀតណាម ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជម្រុញការវិនិយោគ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ព្រមទាំងអះអាងថា ប្រទេសទាំងពីរមានគ្រប់សមត្ថភាព ដើម្បីនាំទំនាក់ទំ នងភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយអភិវឌ្ឍន៍ឲ្យឡើងកម្ពស់ថ្មី។ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីក៏អញ្ជើញជូនពរចំពោះការដែលលោក Kishida ទើបនឹងបានប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រគល់ជូននូវគ្រឿងឥស្សរិយយសមិត្តភាពដោយសាររាល់ការរួមចំណែកសកម្មរបស់លោកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន និងមានបំណងចង់ឲ្យលោក Kishida បន្តគាំទ្រនិងរួមចំណែកយ៉ាងសកម្មថែមទៀតទៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top