• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ទទួល​ជួប​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ម៉ារ៉ុក​

 នាថ្ងៃទី២៤ ខែមេសា​ ឆ្នាំ​២០១៨ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក​ Pham Binh Minh បានទទួល​ជួប សន្ទនាជាមួយរ​ដ្ឋលេខាធិការ​ក្រសួងការប​រទេស​ និងសហប្រតិប​ត្តិការ​អន្តរជាតិ​ព្រះរាជា​ណាចក្រ​ម៉ារ៉ុក​លោក​ស្រី Mounia Bouc​etta ដែលកំពុងមកបំពេ​ញទស្សន​កិច្ច​នៅវៀត​ណាម ដើម្បីធ្វើ​ជាសហអធិបតី​ក្នុងកិច្ច​ប្រជុំលើក​ទី៤គណៈ​កម្មការចម្រុះ វៀតណាម-ម៉ារ៉ុ​ក និងជំនួបពិគ្រោះយោបល់នយោបា​យលើក​ទី៥ រវាង​ក្រសួង​ការបរទេស​នៃប្រទេស​ទាំង​ពីរ។
 
ក្នុងជំនួបនេះ​ ភាគីទាំងពីរបានឯក​ភាពថា គួរឲ្យមាន​វិធានការ​ជាក់ស្ដែង​សំដៅជំរុញ​ខ្លាំងការផ្លាស់​ប្ដូរពាណិជ្ជ​កម្មវិនិយោគ​រវាងប្រ​ទេសទាំងពីរ។ ​ក្រៅពីនោះ​ ភាគីទាំង​ពីរនឹង​ជំរុញការ​ចរចានិង​ចុះហត្ថលេខា​លើឯកសារ​សហប្រតិបតិ្ត​ការថ្មី​លើវិស័យពលករ ធនាគារ​ហិរញ្ញវត្ថុ ទេសចរណ៍ អាកាសចរ​ណ៍ និងថាមពល​ជាដើម​។ លោក Pham Binh Min​h បានស្នើឲ្យភាគី​ទាំងពីរនា​ពេលខាង​មុខគួរ​ឲ្យជំរុញការ​ចងមេត្រី​ភាពរវាង​តំបន់នានា​នៃប្រទេស​ទាំងពីរ​ដូច​ជា Nha Trang – Aga​dir ទីក្រុងហូជីមិញ-Casab​lanca និង Da Nang – Ta​ngier៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top