27/10/2021 09:57 GMT+7 Email Print Like 0

អាស៊ាន-ចិនពង្រឹងជំនឿទុកចិត្តយុទ្ធសាស្ត្រ ស្ថាបនាបរិយាកាសមិត្តភាព ស្ថិរភាព សហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍ

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ានរំពឹងឲ្យចិន ក្នុងឋានៈរបស់ខ្លួន បន្តជួយគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ានក្នុងការពង្រឹងជំនឿ ទុកចិត្តយុទ្ធសាស្ត្រ ស្ថាបនាបរិយាកាសមិត្តភាព ស្ថិរភាព ជួយសម្រួលដល់កិច្ចសហ ប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍ។
 

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៤ តាមប្រព័ន្ធវីដេអូ។

នៅរសៀលថ្ងៃទី២៦ ខែតុលា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៤។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា អាស៊ាននិងចិនបន្តលើកត្រដែតពហុភាគីនិយម កិច្ចសហប្រតិបត្តិការដោយសមភាព ការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ដូចគ្នា រួមចំណែកការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការ អភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។ លោកនាយករដ្ឋមន្រ្តីមានបំណងថា ចិនបន្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិក្នុងការគ្រប់គ្រងជម្ងឺរាតត្បាត រក្សា បរិយាកាសសន្តិភាព ស្ថិរភាព ជំរុញការស្ដារនិងអភិវឌ្ឍប្រកបដោយចីរភាព; បន្តជួយ ឧបត្ថម្ភដល់ប្រទេសផ្សេងៗក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ អាស៊ាននិងចិនចាំបាច់ត្រូវបើកដំណើរការឡើងវិញនូវខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់ក្នុងតំបន់ ជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ប្រជាជន ធុរជន ព្រមទាំងលើកទឹកចិត្តការវិនិយោគ ផ្លាស់ប្ដូរពាណិជ្ជកម្ម បង្កើតគម្នាស់សម្រាប់ការស្ដារ សេដ្ឋកិច្ច។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ានរំពឹងឲ្យចិន ក្នុងឋានៈរបស់ខ្លួន បន្តជួយគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ានក្នុងការពង្រឹងជំនឿ ទុកចិត្តយុទ្ធសាស្ត្រ ស្ថាបនាបរិយាកាសមិត្តភាព ស្ថិរភាព ជួយសម្រួលដល់កិច្ចសហ ប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍ។ ក្រៅពីនោះ អាស៊ាននឹងរួមជាមួយចិន អនុវត្តន៍យ៉ាង ម៉ឺងម៉ាត់ គ្រប់គ្រាន់នូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC) សហការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានសុពលភាព ប្រសិទ្ធ ភាព សមស្របនឹងច្បាប់អន្តរជាតិនិង UNCLOS ឆ្នាំ១៩៨២ ដើម្បីសមុទ្រខាងកើតមួយ ប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ បម្រើផលប្រយោជន៍ រួមរបស់ទាំងអាស៊ាននិងចិន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ