• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងទៅកាន់ខេត្Quang Binh តាមដំណើរទេសចរណ៍បិទជិត ទេសចរណ៍បៃតង

នេះគឺជាក្រុមអ្នកទេសចរដែលមកដល់ខេត្ត Quang Binh ក្រោមកម្មវិធីសាកល្បងនៃកញ្ចប់ដំណើរទេសចរណ៍ “ស្វែងយល់ Quang Binh  ក្នុងស្ថានភាពធម្មតាថ្មី”។

នៅល្ងាចថ្ងៃទី ១៥ ខែតុលា មន្ទីរទេសចរណ៍ខេត្ត Quang Binh បានរៀបចំដើម្បីស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងដែលបានធ្វើដំណើរតាមដំណើរទេសចរណ៍បិទជិតគឺទេសចរណ៍បៃតង។ នេះគឺជាក្រុមអ្នកទេសចរដែលមកដល់ខេត្ត Quang Binh ក្រោមកម្មវិធីសាកល្បងនៃកញ្ចប់ដំណើរទេសចរណ៍ “ស្វែងយល់ Quang Binh  ក្នុងស្ថានភាពធម្មតាថ្មី”។

ក្រុមភ្ញៀវទេសចរមានមនុស្សចំនួន ៦ នាក់ ដោយធ្វើដំណើរតាមយន្តហោះពីទីក្រុងហូជីមិញទៅកាន់ខេត្ត Quang Binh។ យោងតាមកាលវិភាគ ក្រុមភ្ញៀវទេសចរនឹងស្នាក់នៅខេត្ត Quang Binh រយៈពេល ៣ ថ្ងៃ ២ យប់។ លោក Nguyen Ngoc Quy ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Binh បានអោយដឹងថា៖  “ខេត្ត Quang Binh បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។ ការទទួលភ្ញៀវទេសចរត្រូវគោរពតាមលក្ខខណ្ឌនិងបទបញ្ជារបស់ក្រសួងសុខាភិបាលនិងបទបញ្ជារបស់រដ្ឋាភិបាល។ អ្នកដំណើរត្រូវបានវ៉ាក់សាំងចំនួន ២ ដូស ត្រូវតែធ្វើតេស្តមុនពេលឡើងយន្តហោះ ហើយបន្ទាប់ពីមកដល់ក៏មានការធ្វើតេស្តរហ័សដែរ។ ភ្ញៀវទេសចរក៏មានអារម្មណ៍សប្បាយរីករាយក្នុងការអនុវត្តគោលនយោបាយសុវត្ថិភាព”។

សូមគូសបញ្ជាក់ថា បច្ចុប្បន្នខេត្ត Quang Binh ត្រឹមតែទទួលភ្ញៀវទេសចរមកពីតំបន់បៃតងឬតំបន់លឿងប៉ុណ្ណោះ។ ជាពិសេស អ្នកទេសចរមកពី “តំបន់លឿង” ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីដំណើរកំសាន្តជាកញ្ចប់សេវាកម្មបិទជិតនិងសេវាកម្មទេសចរណ៍ជាក់លាក់តូចមួយធានាសុវត្ថិភាពនិងមានការអនុញ្ញាតពីទីភ្នាក់ងារទេសចរណ៍ក្នុងស្រុក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top