• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានកុងស៊ុលនិងអាជីវកម្មបរទេសនៅទីក្រុងហូជីមិញគាំទ្រដល់មូលនិធិបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត

នារសៀលថ្ងៃទី ១៥ ខែកក្កដា គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានទទួលថវិកានិងទំនិញដែលចូលរួមវិភាគទានគាំទ្រដល់ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពីស្ថានអគ្គកុងស៊ុល និងសមាគមពាណិជ្ជកម្មបរទេសក្នុងទីក្រុង។

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញលោកស្រី To Thi Bich Chau ក្នុងពិធីទទួលជំនួយឧបត្ថម្ភ (ប្រភព៖ hcmcpv.org.vn)


នៅពិធីទទួល ស្ថានអគ្គកុងស៊ុលកម្ពុជាបានប្រគល់ជូនម៉ាស់សុខាភិបាលចំនួន ២៥.០០០; ស្ថានអគ្គកុងស៊ុលជប៉ុននិងសមាគមធុរកិច្ចជប៉ុននៅទីក្រុងហូជីមិញឧបត្ថម្ភថវិកា ២០.០០០ ដុល្លា ស្ថានអគ្គកុងស៊ុលថៃនិងសមាគមធុរកិច្ចថៃបានឧបត្ថម្ភម៉ាស់សុខាភិបាល ចំនួន ៥០.០០០ និងថវិកាចំនួន ២២០ លានដុង។ ក្រៅពីនោះ  លោក Lee Kang Woo អគ្គនាយកក្រុមហ៊ុន Lotte Properties បានគាំទ្រថវិកាចំនួន ៣ ពាន់ ៥០០ លានដុង; លោក Jiji George អគ្គនាយកក្រុមហ៊ុនចំកាត់ Mega Lifesciences វៀតណាមបានគាំទ្រចំនួន ៧៥០ លានដុងនិងផលិតផលវីតាមីនថែរក្សាសុខភាព ៥០៦ ផងដែរ។

ថ្លែងមតិក្នុងពិធីទទួល ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង លោកស្រី To Thi Bich Chau បានថ្លែងអំណរគុណដល់ស្ថានអគ្គកុងស៊ុលនិងសមាគមធុរកិច្ចនៃបណ្តាប្រទេសនៅទីក្រុងហូ ជីមិញ ដែលរួមដំណើរជាមួយរដ្ឋាភិបាលទីក្រុងនិងប្រជាជនក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ លោកស្រី Chau បានមានប្រសាសន៍ថា រាល់ការចូលរួមចំណែករបស់ស្ថានអគ្គកុងស៊ុលនៃប្រទេសនឹងត្រូវ ជូនដំណឹងជាបន្ទាន់នៅលើប្រព័ន្ធផ្សព្វផ្សាយមហាជន ដើម្បីឱ្យប្រជាជនបានជ្រាប ហើយនឹងចែកចាយឱ្យបានឆាប់តាមអាស័យដ្ឋាននិងមុខសញ្ញាជួបការលំបាកដែលត្រូវការជំនួយឧបត្ថម្ភផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top