31/07/2021 14:03 GMT+7 Email Print Like 0

សេចក្ដីអំពាវនាវប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតរបស់លោកអគ្គលេខាបក្សបំផុសឡើងការប្ដេជ្ញាចិត្តខ្ពស់និងការស្រុះចិត្តគំនិតក្នុងប្រជាជន

សេចក្ដីអំពាវនាវនេះទទួលបានការជួយជ្រោមជ្រែងយ៉ាង សកម្មរបស់ប្រជាជនគ្រប់ស្រទាប់ សហគមន៍អង្គភាពអាជីវកម្ម ព្រមទាំងបំផុសឡើង ស្មារតីប្ដេជ្ញាចិត្ត សាមគ្គីជាធ្លុងមួយ ខិតខំប្រឹងប្រែងរួមកម្លាំងកាយចិត្តជាមួយបក្ស រដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ដើម្បីរុញថយក្រោយជម្ងឺរាតត្បាត។

ក្រុមវេជ្ជបណ្ឌិត បុគ្គលិកពេទ្យនៃមន្ទីរពេទ្យ An Phuoc ខេត្ត Binh Thuan ទៅកាន់ទីក្រុងហូជីមិញ ចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩។ (រូបថត៖ VOV)


នាថ្ងៃទី២៩ ខែកក្កដា លោកអគ្គលេខាបក្ស Nguyen Phu Trong បានចេញ សេចក្ដីអំពាវនាវជូនចំពោះបងប្អូនជនរួមជាតិ សមមិត្ត យុទ្ធជនលើទូទាំងប្រទេសនិង បងប្អូនជនរួមជាតិវៀតណាមនៅឯបរទេសដោយមានការប្ដេជ្ញាចិត្តខ្ពស់ “ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងនឹងសត្រូវ” ការពារសុខភាព អាយុជីវិតរបស់ ប្រជាជនគឺជាចម្បងបង្អស់។ សេចក្ដីអំពាវនាវនេះទទួលបានការជួយជ្រោមជ្រែងយ៉ាង សកម្មរបស់ប្រជាជនគ្រប់ស្រទាប់ សហគមន៍អង្គភាពអាជីវកម្ម ព្រមទាំងបំផុសឡើងស្មារតីប្ដេជ្ញាចិត្ត សាមគ្គីជាធ្លុងមួយ ខិតខំប្រឹងប្រែងរួមកម្លាំងកាយចិត្តជាមួយបក្ស រដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ដើម្បីរុញថយក្រោយជម្ងឺរាតត្បាត។

នៅចំពោះមុខការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេស លោកស្រី Nguyen Thi Xuan ពលរដ្ឋម្នាក់នៅស្រុក My Duc បានចែករំលែកថា៖ “នាគ្រានេះ សេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាកម្លាំងចលករដ៏ធំធេងចំពោះមនុស្សគ្រប់រូប ហើយរូបខ្ញុំផ្ទាល់ក៏ត្រូវខិតខំបន្ថែម ទៀតដើម្បីជំនះលើជម្ងឺកូវីដ ១៩ ឲ្យបានឆាប់បំផុត លឿនបំផុត។ ផ្ដោតសំខាន់ទៅលើ ការអនុវត្តន៍គោលការណ៍ 5K រក្សាគម្លាត គ្រួសារណាស្នាក់នៅហ្នឹងផ្ទះគ្រួសារនោះ ប្រជាជនទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវ មនសិការខ្ពស់ ដើម្បីអនុវត្តន៍ឲ្យបាន ល្អសេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្ស”។

ចំណែកឯលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានប្រៀបប្រដូចសេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្សដូចសេចក្ដីអំពាវនាវប្រទេសជាតិទាំងមូលចូលរួមតស៊ូប្រយុទ្ធអញ្ចឹង។ លោក Vu Tien Loc បានសង្កត់ធ្ងន់ថា៖ “សហគមន៍អង្គភាពអាជីវកម្មនិងអាជីវករក្នុងទូទាំងប្រទេសសុទ្ធតែជួយជ្រោម ជ្រែងសេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្ស ដោយផ្ដល់អាទិភាពចម្បងដល់ការ បង្ការទប់ស្កាត់ជម្ងឺឆ្លង ដើម្បីការពារអាយុជីវិតរបស់ប្រជាជន ប៉ុន្តែនៅតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សាប្រតិបត្តិការផលិតកម្មអាជីវកម្ម ដើម្បីធានារបររកស៊ីសម្រាប់ប្រជាជន។ ទាំងអាយុជីវិតនិងរបររកស៊ីរបស់ប្រជាជនចំពោះយើងខ្ញុំ សុទ្ធតែមានសារសំខាន់ណាស់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ