19/09/2021 00:01 GMT+7 Email Print Like 0

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) - អ្នកជំនាញការលំដាប់វៀតណាម ខាងវិស័យប្រព័ន្ធអង់ដូគ្រីននិងទឹកនោមផ្អែម

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ប្រធានផ្នែកប្រព័ន្ធអង់ដូគ្រីននិងសាច់ដុំសន្លាក់ឆ្អឹង នៅមន្ទីរពេទ្យផ្នែកជរាមជ្ឈិម បានព្យាបាលអ្នកជំងឺរាប់ពាន់នាក់ប្រកបដោយជោគជ័យ ព្រមទាំងមានសំណង់វិទ្យាសាស្រ្ត ដែលមានអត្ថន័យក្នុងការពិនិត្យព្យាបាលជំងឺ ខាងប្រព័ន្ធអង់ដូគ្រីននិងសាច់ដុំសន្លាក់ឆ្អឹង បានពិភពលោកទទួលស្គាល់។ 

ធ្វើដំណើរលើមាគ៌ាសិក្សាដោយទឹកចិត្តរឹងប៉ឹង

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) កើតឆ្នាំ១៩៧៣ បងស្រីពេលវ័យក្នុងគ្រួសារមួយ ដែលគ្មាននរណាតាមវិស័យសុខាភិបាល ប៉ុន្តែឪពុកម្តាយប្រាថ្នាចង់ឱ្យបងស្រីក្លាយជាវេជ្ជបណ្ឌិត។ រាល់លើកឃើញឪពុកពិបាកដកដង្ហើមជាប្រចាំ ដោយសារមានជំងឺកើតហឹត ត្រូវនាំទៅមន្ទីរពេទ្យសង្គ្រោះជាបន្ទាន់ បងស្រី ហ្វៀន (Huyen) ព្រួយបារម្ភជំងឺរបស់ឪពុក ដូច្នេះបងស្រី មានឆន្ទៈរឹងប៉ឹងលើមាគ៌ាសិក្សាស្រាវជ្រាវ ខាងវិស័យសុខាភិបាល ដោយមានគោលបំណងជូនព្យាបាលឪពុក ឱ្យជាសះស្បើយ។ សិក្សាកម្មវិធីបណ្តុះបណ្តាលពេទ្យពហុផ្នែក នៅសកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ ជួយឱ្យបងស្រី កំណត់បានទិសដៅ គោលបំណងបំពេញវិជ្ជាជីវៈរបស់ខ្លួន។

 

“រៀនជាលំនាំពលកម្មមួយ រីឯរបរពេទ្យក៏ជាដំណើរហាត់ពត់លត់ដំ​មួយដែរ”។

បងស្រី ហ្វៀន (Huyen) កំណត់ទិសដៅលើកកម្ពស់កម្រិតវិជ្ជាស៊ីជម្រៅលើផ្នែកជំនាញណាមួយ ដើម្បីអាចបម្រើអ្នកជំងឺល្អជាងទៀត ក្នុងការងារព្យាបាលក៏ដូចជាបង្រៀន សិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត។ បងស្រី រៀនវេជ្ជបណ្ឌិតអន្តេវាសិកជំនាញផ្នែកសរីរាង្គខាងក្នុងទូទៅ។ សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ចែករំលែកជាមួយនឹងយើងខ្ញុំថា៖ “មាគ៌ាសិក្សាជាបញ្ហាលំបាកមួយ ប៉ុន្តែតែងបើកឱកាសថ្មីសម្រាប់ខ្ញុំ”។ ហេតុនេះហើយ នៅឆ្នាំ១៩៩៨ បងស្រី ប្រឡងអាហារូបករណ៍ DAAD អាលឺ្លម៉ង ហើយបន្តសិក្សាជំនាញផ្នែកខាងប្រព័ន្ធអង់ដូគ្រីន នៅសកលវិទ្យាល័យ ĐH Heidelberg (អាលឺ្លម៉ង)។ ក្រោយពេល បញ្ចប់ការសិក្សានៅប្រទេសអាល្លឺម៉ង បងស្រីមកធ្វើការ នៅផ្នែកសរីរាង្គខាងក្នុងទូទៅ នៅមន្ទីរពេទ្យផ្នែកជរាមជ្ឈិម។



សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ប្រធានផ្នែកប្រព័ន្ធអង់ដូគ្រីននិងសាច់ដុំសន្លាក់ឆ្អឹង នៅមន្ទីរពេទ្យផ្នែកជរាមជ្ឈិម ជាអ្នកមានរួមចំណែកក្នុងការងារពិនិត្យព្យាបាលជំងឺ ប្រព័ន្ធអង់ដូគ្រីននិងសាច់ដុំសន្លាក់ឆ្អឹង នៅវៀតណាម។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
 

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) រួមនឹងអ្នកជំនាញផ្នែកអង់ដូគ្រីនទឹកនោមផ្អែម​អន្តរជាតិ អញ្ជើញចូលរួមសិក្ខាសាលា “បញ្ញាអន់ថយលើកទីមួយ”។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន
 

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ធ្វើការនឹងអ្នកជំនាញ នៅសមាគមផ្នែកជរាអូស្ត្រាលី។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន

 

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ធ្វើការនឹងអ្នកជំនាញការ នៅអង្គការ WHO ប្រចាំនៅប្រទេសវៀតណាម។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន
 

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ថតរូបជាមួយនឹងអ្នកជំនាញ នៅសមាគមរង្វាន់ណូប៊ែលប្រទេសស្វីស អញ្ជើញមកកាន់ប្រទេសវៀតណាម ចូលរួមព្រឹត្តិការណ៍អនុស្សាវរីយ៍ការទូត រវាងវៀតណាមនិងស្វីស រៀបចំនៅក្រុងហាណូយ។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន


សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ក្នុងពិធីចុះហត្ថលេខាសហប្រតិបត្តិការអន្តរជាតិ រវាងសកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ និងសកលវិទ្យាល័យ South Carolina (អាមេរិក)។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន

 

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ចូលរួមព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍ ១០ឆ្នាំបទពិសោធន៍ពិនិត្យព្យាបាលជំងឺពុកឆ្អឹង នៅប្រទេសវៀតណាមឆ្នាំ២០២០។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន

 

ការសិក្សាដោយចិត្តរឹងប៉ឹង បានជំរុញបងស្រី នៅឆ្នាំ២០០៥ បងស្រីជាប់ឈ្មោះចូលរួមស្រាវជ្រាវ នៅវិទ្យាស្ថាន Karolinska, Stockholm ប្រទេសស្វីស តាមកម្មវិធីអាហារូបករណ៍ SIDA/SAREC។ នេះជាសកលវិទ្យាល័យវេជ្ជសាស្រ្តល្បីឈ្មោះ លំដាប់ពិភពលោក និងជាទីកន្លែងផ្តល់រង្វាន់ណូប៊ែលវេជ្ជសាស្រ្ត ជារៀងរាល់ឆ្នាំ។

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ជាវេជ្ជបណ្ឌិតស្រីកម្រម្នាក់នៅវៀតណាម ប្រើប្រាស់ស្ទាត់ជំនាញភាសាបរទេស អង់គ្លេស បារាំង និងអាល្លឺម៉ង ប្រការនេះជួយឱ្យបងស្រី អាចអាននូវសៀវភៅជាច្រើន និងក្រេបយកចំណេះវិជ្ជាពីគ្រូបង្រៀន គ្រូពេទ្យ លំដាប់អន្តរជាតិ ខាងមុខជំនាញវេជ្ជសាស្រ្តកាន់តែល្អ។ នៅវិទ្យាស្ថាន Karolinska, Stockholm បងស្រីបានបណ្តុះបណ្តាលត្រូវតាមក្បូនខ្នាត តាមវិធីសាស្រ្តស្រាវជ្រាវវេជ្ជសាស្រ្ត។

 

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ធ្លាប់ទទួលបានរង្វាន់សិក្ខាកម្មស្រាវជ្រាវវ័យក្មេង នៃសមាគមប្រព័ន្ធអង់ដុគ្រីនលើពិភពលោក (២០១១)។

ការគួបផ្សំរវាងសុខាភិបាលស្វីសនិងអាល្លឺម៉ង នៅឆ្នាំ២០០៩ បងស្រី ហ្វៀន (Huyen) បានចូលរួមវគ្គសិក្សាលើកកម្ពស់ ខាងវិធីសាស្រ្តចជម្រើស និងតាមដានជំងឺបាទជើងទឹកនោមផ្អែម នៅសកលវិទ្យាល័យ Regensburg អាល្លឺម៉ង់។ សិក្សានិងធ្វើសារណាបណ្ឌិត នៅសកលវិទ្យាល័យវេជ្ជសាស្រ្តល្បីឈ្មោះលើពិភពលោក ជាមួយនឹងសម្ពាធមួយ។ បងស្រី ហ្វៀន (Huyen) រៀបរាប់៖ “សិក្ខាកម្មត្រូវមានអត្ថបទចុះផ្សាយចំនួន៤ នៅលើទស្សនាវដ្តីកិត្យានុភាពអន្តរជាតិ។ ក្នុងអំឡុងពេល៤ឆ្នាំ នៅទីនេះខ្ញុំត្រូវធ្វើសម្រេចនូវគោលបំណងស្រាវជ្រាវនិងចុះផ្សាយអត្ថបទកាសែតអន្តរជាតិ ប្រកបដោយជោគជ័យ”។

អស់ពីកម្លាំងកាយចិត្ត ផ្តោតគំនិតផ្តល់ចំណេះវិជ្ជាជូនវេជ្ជបណ្ឌិតវ័យក្មេង

តស៊ូសិក្សា បញ្ជាក់ដោយចំណេះវិជ្ជាជំនាញ សញ្ញាបត្រវេជ្ជបណ្ឌិតលំដាប់អន្តរជាតិ ដូច្នេះពេលត្រឡប់មកប្រទេសវៀតណាមធ្វើការ សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) អាចធ្វើដំណាលគ្នានូវការងារផ្សេងៗតាំងពីការពិនិត្យ ព្យាបាលជំងឺ សិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត គ្រប់គ្រង និងបណ្តុះបណ្តាល។ បច្ចុប្បន្ន បងស្រីជាប្រធានផ្នែកប្រព័ន្ធអង់ដូគ្រីននិងសាច់ដុំសន្លាក់ឆ្អឹង និងជាប្រធានការិយាល័យសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត នៅមន្ទីរពេទ្យផ្នែកជរាមជ្ឈិម ដំណាលនោះជាអនុប្រធានមុខវិជ្ជាផ្នែកជរា នៅសកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ។ ៤ឆ្នាំបន្តបន្ទាប់ (២០១៧ - ២០២០) បងស្រីទទួលបានរង្វាន់ ដាំង វ៉ាន់ងឺ (Dang Van Ngu) សម្រាប់វេជ្ជបណ្ឌិតស្រី ដែលមានគុណធម៌ពេទ្យ និងលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីសុខាភិបាល។

 


កិច្ចប្រជុំជំនាញរវាងសាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ជាមួយនឹងវេជ្ជបណ្ឌិត នៅផ្នែកប្រព័ន្ធអង់ដូគ្រីននិងសាច់ដុំសន្លាក់ឆ្អឹង។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

បុគ្គលិកផ្នែកប្រព័ន្ធអង់ដូគ្រីននិងសាច់ដុំសន្លាក់ឆ្អឹង សន្តាប់ពាក្យណែនាំ របស់សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen)។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

ឥរិយាបទស្និទ្ធស្នាលនិងរួសរាយក្នុងការងារ សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ពិភាក្សាការងារនឹងអ្នកថែទាំ វេជ្ជបណ្ឌិត នៅនឹងទីកន្លែងទទួលអ្នកជំងឺ។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

អ្នកជំងឺចាស់ៗបានសាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ពិនិត្យសន្លាក់ឆ្អឹង។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

អ្នកជំងឺបានសាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ឆ្លុះអេកូក្រពេញខាន់ស្លាក់។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម


ក្រោមការគ្រប់គ្រង របស់សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ផ្នែកប្រព័ន្ធអង់ដូគ្រីននិងសាច់ដុំសន្លាក់ឆ្អឹង សម្រេចបានសមិទ្ធផលសមូហភាពពលកម្មឆ្នើម នៃមន្ទីរពេទ្យផ្នែកជរាមជ្ឈិម។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ក៏អញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីជំនាញផ្នែកប្រព័ន្ធអង់ដូគ្រីននៅអាមេរិក ស្វីស អូទ្រីស ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហាបុរី ហងកង វៀតណាម។ល។ ហើយបានចុះផ្សាយអត្ថបទអន្តរជាតិចំនួន២៥ និងអត្ថបទក្នុងស្រុកចំនួន១២៥ នៅលើទស្សនាវដ្តីផ្នែកជំនាញ។
 

សាស្រ្តាចារ្យរង បណ្ឌិត វូ ធីថាញហ្វៀន (Vu Thi Thanh Huyen) ជាប្រធានទទួលបន្ទុកប្រធានបទសហប្រតិបត្តិការអន្តរជាតិ និងសមាគមទឹកនោមផ្អែមទ្វីបអាស៊ីនិងប៉ាស៊ីហ្វីក។

ការងាររបស់វេជ្ជបណ្ឌិត ពេលណាក៏ជាប់រវល់ លំបាក ប៉ុន្តែកម្រឃើញបងស្រី ហ្វៀន (Huyen) បញ្ចេញភាពណើយហត់សោះ មួយសប្តាហ៍ក្រៅពីធ្វើការផ្នែកជំនាញ បងស្រី ហ្វៀន (Huyen) នៅទៅសកលវិទ្យាល័យវេជ្ជសាស្រ្ត ឡើងបង្រៀននិស្សិត។ បងស្រីស្វាហាប់ក្នុងការបង្រៀនផ្តល់ចំណេះវិជ្ជា និស្សិតចូលចិត្តខ្លាំងណាស់។ បងស្រីមិនត្រឹមតែបង្រៀននិស្សិតអំពីចំណេះវិជ្ជា នៅទាំងហាត់ពត់និស្សិតមានទំនុកចិត្ត លើការសន្ទនា ឥរិយាបទផ្លូវចិត្ត ដើម្បីវេជ្ជបណ្ឌិតអនាគត អាចជួបនិងព្យាបាលជូនអ្នកជំងឺចំណាស់ដោយល្អបំផុត។ បងស្រីមានបំណង “រៀនជាលំនាំផ្លូវពលកម្មមួយ រីឯរបរពេទ្យក៏ជាដំណើរហាត់ពត់មួយដែរ”។ បងស្រី នៅបំផុសគំនិតទៅកាន់ស្រទាប់វេជ្ជបណ្ឌិតវ័យក្មេង ដោយសច្ចៈសាមញ្ញនោះៗ៕
 

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹនថាញយ៉ាង និងឯកសារតួអង្គផ្តល់ជូន
ប្រែសម្រួល៖ រីកើង​


បណ្តាអត្ថបទបានផ្សាយ