• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្យាយរីករាយជាមួយទិវាបុណ្យ Kartini ជាទិវាបុណ្យលើកតម្កើងស្ត្រីឥណ្ឌូនេស៊ី


 ទិវាបុណ្យ Kartini  ជាទិវាបុណ្យលើកតម្កើងស្ត្រីឥណ្ឌូនេស៊ី
 

 ទិវាបុណ្យ Kartini (ថ្ងៃទី២១ ខែមេសា) ដែលជាទិវាបុណ្យលើកតម្កើងសម្រស់ បញ្ញានិងរូបរាងរបស់ស្ត្រីឥណ្ឌូនេស៊ី។ ក្នុងទិវានេះ​មានសកម្មភាពដ៏រស់រវើកជា​ច្រើន ត្រូវបានប្រារព្ធធ្វើឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍។

មាន​ស្រ្តីចំនួន ២៥,០០០ នាក់នៅភាគកណ្តាល Jawa ក្នុងសំលៀកបំពាក់ប្រពៃណីបានសម្តែងវាយស្គរ Rebana និង​ច្រៀង​បទ "អ្នកម្តាយ Kartini របស់យើងខ្ញុំ"។ ការសម្តែង​នេះបាន​បំបែក​ឯតទគ្គកម្ម​នៃសារមន្ទីរកំណត់​ត្រាពិភពលោក​ឥណ្ឌូណេ​ស៊ី​។ ទន្ទឹមនឹងនេះនៅឆ្នេរសមុទ្រ Kuta កោះបាលី ទិវាបុណ្យKartini ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​​មា​នការប្រកួតដ៏ពិសេសដោយ "ស្លៀកពាក់ Kebaya ជិះស្គីលើរលក" ។  ការប្រកួត​នេះបាន​ទាក់ទាញ​បេក្ខជនបរទេសជាច្រើន ហើ​យពួកគេបានបង្ហាញចំណាប់​អារម្មណ៍យ៉ាង​ខ្លាំងនៅពេល​ដែល​បាន​ជិះស្គីលើរ​លកដោយ​ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ស្ត្រីឥ​ណ្ឌូនេស៊ី៕​

 

តាម VOV 5 -​​ ​វិទ្យុសំឡេងវៀតណាម
 

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។

Top