• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - អាមេរិកបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគនិងការពារជាតិ


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និង រដ្ឋមន្ត្រីការពារជាតិស្តីទី លោក Patrick Shanahan (រូបថតៈ TTXVN) 
 

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកនាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ​២០១៩ ឧបនាយក​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀត ណាមលោក Pham Binh Minh បាន​អញ្ជើញ​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wilbur Ross, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Steven Mnuchin, រដ្ឋមន្រ្តីស្តីទីក្រសួង​ការពារជាតិ លោក Patrick Shanahan ព្រមទាំងជួប​ពិភាក្សា​ជាមួយ​សមាជិក​សភានិង​ជាប្រធាន​គណៈកម្មាធិ ការកិច្ចការបរទេសនៃសភាជាន់ទាប លោក Eliot Enger ព្រមទាំង​ទទួល​ជួប​ជាមួយ​អនុប្រធាន​សម្ព័ន្ធក្រុមហ៊ុន  AES Gustavo Pimenta ផងដែរ។
 
ក្នុងជំនួប​ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ឧបនា យករដ្ឋមន្ត្រីនិង​ជារដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម លោក Pham Binh Minh បានអះអាងថា វៀត​ណាម​កំពុង​កែលំ​អបរិយាកាស​វិនិយោគឲ្យប្រសើរ​ជាង និងតែងតែលើក​ទឹកចិត្ត​ឲ្យក្រុម​ហ៊ុន​អាមេរិក​ធ្វើការវិនិយោគនិ​ងធ្វើអាជីវកម្ម​នៅ​វៀត​ណាម​​ រួម​ទាំងស្នើឱ្យភាគីទាំងពីរ បន្តដោះស្រាយប​ញ្ហាពាក់ព័ន្ធ តាមរយៈ​ស្មារតីនៃ​ការលើក​កម្ពស់​អត្ថប្រយោជន៍​​ទៅវិញទៅមក។ ជាការឆ្លើយត​ប លោក Steven Mnuchin បានឯក​ភាពបន្តជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម - វិនិយោគ ដោយចាត់ទុកថា នេះជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីវៀតណាម - អាមេរិក​ផង​ដែរ។
 
ក្នុងជំនួបជា​មួយលោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរ បានយល់ព្រម បន្តអនុវត្ត​នូវយន្តការ​កិច្ច​សហប្រតិបត្តិការដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិយោគ (TIFA) និង​បន្តពិភាក្សាអំពីការស្ថាបនាក្របខ័ណ្ឌសេដ្ឋកិច្ចនិងពាណិជ្ជក​ម្មថ្មី ប្រកបដោយស្ថេរភាព យូរអង្វែង​សម្រាប់​​ទំនាក់ទំនងវៀតណាម - អាមេរិក ស្របតាម​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគីនិង​ក្របខ័ណ្ឌ​នៃកិច្ច​សហប្រតិ​បត្តិការ​រួម។
 
ក្នុងជំនួបជាមួយ​រដ្ឋមន្ត្រីការពារជាតិស្តីទី លោក Patrick Shanahan, លោក Pham Binh Minh បានវាយតំលៃខ្ពស់ ចំពោះ​ការដែល​ក្រសួងការពារជាតិអាមេរិកបានចំណាយថវិការសម្រាប់គម្រោងជាច្រើន ដើម្បីបោស​សំអាតជា​តិ​ពុល​នៅព្រលាន​យន្តហោះ Bien Hoa  ដែលទើបបានដាក់ឱ្យដំណើរការជាផ្លូវការកា​លពីខែមេសាឆ្នាំ ២​០១៩​។ ភាគីទាំងពីរ​បានឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការ​តាមអនុស្សារណៈ ស្តីពីកិច្ច​សហប្រតិបត្តិកា​រ​ការពារ​ប្រទេស​វៀត​ណាម - អាមេរិក ឆ្នាំ ២០១១ និងសេច ក្តីថ្លែង​ការណ៍ទ​ស្សនវិស័យស្តីពីកិច្ចស​ហ​ប្រតិបត្តិ​ការ​ការ​ពារ​ជាតិ​ ឆ្នាំ២០​១៥ ​ព្រមទាំង​បន្តជួយ​ឧបត្ថម្ភ​សម្រាប់​ជន​រង​គ្រោះដោយ​ជាតិ​គីមី​ពុល​ពណ៌​លឿង​ទុំ​/dioxin ក៏ដូច ជាស្វែង​រកកងទ័ពវៀតណាមដែ​លបាត់ខ្លួនក្នុងសង្គ្រាមផងដែរ។
 
ក្នុងជំនួប​ជាមួយលោក Gustavo Pimenta អនុប្រធានសម្ព័ន្ធក្រុមហ៊ុន AES ដែល​ជាសម្ព័ន្ធ​ក្រុមហ៊ុន​ថាម​ពល​ឈាន​មុខ​ពិភពលោក, ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះ​អាងថា រដ្ឋាភិបាលវៀត ណាម តែងតែផ្តោតការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួល សម្រាប់​សហគ្រាស​អាមេរិកធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យថាមពល។ លោកបានសម្តែងការជឿជាក់ថា គម្រោង​វិនិយោគរបស់ AES នៅវៀតណាមនឹងទទួលជោគ ជ័យផង និងរួម​ចំណែក​ក្នុងការ​ទាក់​ទាញ​ការវិនិយោគ​របស់ក្រុម​ហ៊ុនអាមេរិកចូលមកវៀតណាមជា​មិនខាន៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top