23/07/2021 08:15 GMT+7 Email Print Like 0

វៀតណាម - កូរ៉េខាងត្បូងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការស្រាវជ្រាវនិងផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំង

នាព្រឹកថ្ងៃទី ២២ ខែកក្កដា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តី Kim Boo Kyum នៃសាធារណរដ្ឋកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Boo Kyum (រូបថតៈ VGP/Nhat Bac)


នាយករដ្ឋមន្រ្តីទាំងពីររូបបានផ្លាស់ប្តូរវិធានការជាក់ស្តែង ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងនាពេលខាងមុខ ឆ្ពោះទៅខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩២-២០២២)។

នាយករដ្ឋមន្រ្តីទាំងពីររូបវាយតម្លៃថា ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង និងបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ រក្សាទំនាក់ទំនងកម្រិតខ្ពស់នៅគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា នឹងមានការផ្លាស់ប្តូរជាប្រចាំលើបញ្ហាសំខាន់ៗ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ហើយឯកភាពគ្នា សម្រេចគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារ ក្នុងទិសដៅរក្សាតុល្យភាពពាណិជ្ជកម្ម។

ក្នុងស្ថានភាពស្មុគស្មាញដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោកជាទូទៅនិងនៅក្នុងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាដឹកនាំទីភ្នាក់ងារពាក់ព័ន្ធដើម្បីផ្លាស់ប្តូរបទពិសោធន៍និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការស្រាវ ជ្រាវនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។ ថ្នាក់ដឹកនាំទាំងពីររូបបានយល់ព្រម យកចិត្តទុកដាក់លើការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋបរទេស ក្នុងនោះមានទាំងពលរដ្ឋវៀតណាមនិងពលរដ្ឋកូរ៉េខាងត្បូងផងដែរ។

អញ្ជើញពិភាក្សាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅលើវេទិកាពហុភាគី។ ភាគីទាំងពីរបានចែករំលែកនូវទស្សនវិស័យរួមមួយស្តីពីការធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត រក្សាបរិយាកាសសន្តិភាព ស្ថិរភាពដោះស្រាយជំលោះដោយសន្តិវិធីនិងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោយ រួមគ្នាជំរុញការអនុវត្តយ៉ាងត្រឹមត្រូវនូវ DOC ក៏ដូចជា ចរចានិងចុះហត្ថលេខាយ៉ាងឆាប់ៗលើ COC ប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ