• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ជប៉ុនចាប់ផ្តើមដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយប្រកបដោយប្រសិទ្ធភាព

នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានមកដល់ទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន ចាប់ពីថ្ងៃទី២៩ឧសភាដល់ថ្ងៃទី២មិថុនា តាមការអញ្ជើញរបស់ព្រះចៅអធិរាជនិងព្រះអគ្គមហេសីជប៉ុន។


នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe និងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជាអធិបតីសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃជំនួបចរចា (រូបថត៖ VOV)

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអញ្ជើញឆ្លើយសំភាសន៍របស់សារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។

អនុរដ្ឋមន្ត្រីការបរទេសលោក Le Hoai Trung បានអះអាងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនជាលើកដំបូងនេះ​របស់ប្រធានរដ្ឋលោក Tran Dai Quang ទទួលបានជោគជ័យយ៉ាងត្រចះត្រចងដោយមានសកម្មភាពសម្បូរបែបជាច្រើន។

ស្តីពីលទ្ធផលលេចធ្លោក្នុងដំណើរទស្សនកិច្ចនេះ លោក Le Hoai Trung បានអះអាងថា៖ ដំណើរទស្សនកិច្ចនេះរួមចំណែកបង្កើនការជឿទុកចិត្តនយោបាយខ្ពស់ រឹតបន្តឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយបរមរាជវាំងជប៉ុន រដ្ឋាភិបាល រដ្ឋសភានិងរួមទាំងមជ្ឈដ្ឋាននយោបាយសេដ្ឋកិច្ចរបស់ជប៉ុនទៀតផង។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាព ជម្រុញកិច្ចសហប្រតិបត្តិការទាំងអស់ ដែលក្នុងនោះ លើកកម្ពស់​ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរអះអាង គាំទ្រគ្នាទៅវិញទៅមកនិងរួមសហការជាមួយគ្នានៅបណ្តាវេទិកាតំបន់និងអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top