• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឲ្យភាគីពាក់ព័ន្ធនានានៅកូឡុំប៊ីធ្វើកិច្ចសន្ទនាដើម្បីដោះស្រាយភាពខុសប្លែកគ្នា

នៅថ្ងៃទី១៤ ខែតុលា (តាមម៉ោងក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រារព្ធកិច្ចប្រជុំអំពីស្ថានភាពនៅកូឡុំប៊ី និងប្រតិបត្តិការរបស់ បេសកកម្មឃ្លាំមើលរបស់អ.ស.បប្រចាំប្រទេសនេះ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប។ (រូបថត៖ VOV)


ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប បានកត់សម្គាល់រាល់វឌ្ឍនភាពដ៏វិជ្ជមាននៅកូឡុំប៊ី លើវិស័យ នយោបាយ សេដ្ឋកិច្ច សង្គម។ លោកឯកអគ្គរដ្ឋទូតស្នើឲ្យភាគីពាក់ព័ន្ធនានា បន្ត ចូលរួមកិច្ចសន្ទនាដោយឈរលើស្មារតីស្ថាបនា ដើម្បីដោះស្រាយបញ្ហាប្រឈមនិង ភាពខុសប្លែកគ្នាក្នុងដំណើរការសន្តិភាព ជាពិសេសគឺអនុម័តលើយន្តការនានាដែល បានបង្កើតឡើងតាមកិច្ចព្រមព្រៀងសន្តិភាព។      

តំណាងវៀតណាមក៏បានស្នើឲ្យភាគីពាក់ព័ន្ធ អនុវត្តន៍វិធានការចាំបាច់ហើយ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការធានាសន្តិសុខ ដើម្បីការពារជនស៊ីវិលជាពិសេសគឺនារីនិងកុមារ។ វៀតណាមគាំទ្រចំពោះដំណើរការសន្តិភាព សន្តិសុខ ផ្សះផ្សាជាតិ ឯកភាពនិងការអភិវឌ្ឍនៅកូឡុំប៊ី ក៏ដូចជាតួនាទីរបស់បេសកកម្ម ឃ្លាំមើលរបស់អ.ស.បផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top