• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៣១៤នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមក

ករណីឆ្លងថ្មីត្រូវបានរកឃើញនៅតាមខេត្ត ក្រុងចំនួន៦១ ក្នុងនោះ តំបន់ចំនួន២ មានចំនួនករណីឆ្លងថ្មីជាង១០០០នាក់គឺ ទីក្រុងហូជីមិញ (១.៤៩១នាក់) និងទីក្រុង Can Tho (១.១៣២នាក់)។

គិតចាប់តាំងពីម៉ោង៤ល្ងាចថ្ងៃទី៤ដល់ម៉ោង៤ល្ងាចថ្ងៃទី៥ ខែធ្នូ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៣១៤នាក់ ក្នុងនោះករណីក្នុងប្រទេសចំនួន១៤.៣១២នាក់។ ករណីឆ្លងថ្មីត្រូវបានរកឃើញនៅតាមខេត្ត ក្រុងចំនួន៦១ ក្នុងនោះ តំបន់ចំនួន២ មានចំនួនករណីឆ្លងថ្មីជាង ១០០០នាក់គឺ ទីក្រុងហូជីមិញ (១.៤៩១នាក់) និងទីក្រុង Can Tho (១.១៣២នាក់)។ ក្នុងថ្ងៃដដែល មានអ្នកជម្ងឺបានជាសះស្បើយចំនួន១.៧១១នាក់ និងករណីស្លាប់ចំនួន១៩៩នាក់។

ពាក់ព័ន្ធដល់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមល្ងាចថ្ងៃទី៥ ខែធ្នូ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួនជាង១២៧លានដូស ក្នុងនោះចាក់ដូសទី១បានជាង៧៣លានដូស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

នៅថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានបានសម្របសម្រួលជាមួយសហភាពនារីហាណូយ និងសមាគមកសិករហាណូយ ដើម្បីរៀបចំសន្និសីទបូកសរុបការងារឃោសនា ជំរុញការផលិត និងការជួញដូរផលិតផលកសិកម្ម និងអាហារសុវត្ថិភាព និងមានគុណភាពនៅរដ្ឋធានី ហាណូយក្នុងរយៈពេលឆ្នាំ ២០២១-២០២៥។

Top