• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងចាត់វិធានការគាំពារពលរដ្ឋក្នុងករណីចាំបាច់

ពាក់ព័ន្ធដល់ស្ថានភាពរបស់ប្រជាពលរដ្ឋវៀតណាមនៅកម្ពុជា លោកស្រី Le Thi Thu Hang បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៥ កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាបាន ប្រកាសថា ក្នុងចំណោមអ្នកជម្ងឺ Covid-19 ចំនួន១៩៥នាក់ក្នុងព្រឹត្តិការណ៍សហ គមន៍ថ្ងៃទី២០ កុម្ភៈ នោះ មានអ្នកជម្ងឺជនជាតិវៀតណាមចំនួន១៣នាក់។

នៅសន្និសីទសារព័ត៌មានជាប្រចាំនារសៀលថ្ងៃទី២៥ កុម្ភៈ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្នុងអំឡុងពេលកើត មានព្យុះព្រិលនិងអាកាសធាតុត្រជាក់យ៉ាងខ្លាំងនៅរដ្ឋ Texas (សហរដ្ឋអាមេរិក) នាពេលកន្លងមក ប្រជាជនដើមកំណើតវៀតណាមប្រមាណ ៣០ម៉ឺននាក់ដែលកំពុងរស់ នៅនិងធ្វើការនៅទីនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបញ្ហាដាច់ភ្លើង ដាច់ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ហើយជួបការលំបាកក្នុងការទិញ ទំនិញចាំបាច់នានា។ នៅចំពោះមុខស្ថានការណ៍នេះ ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំទីក្រុង Houston បានរៀបចំការសាកសួរសុខទុក្ខ លើកទឹកចិត្តហើយចាត់វិធាន ការជួយឧបត្ថម្ភដល់បងប្អូនជនរួមជាតិ។ ដោយអនុវត្តតាមការដឹកនាំរបស់ក្រសួងការ បរទេស ស្ថានអគ្គកុងស៊ុលវៀតណាមនឹងបន្តតាមដានស្ថានការណ៍ដើម្បីចាត់វិធានការ គាំពារពលរដ្ឋក្នុងករណីចាំបាច់។

ពាក់ព័ន្ធដល់ស្ថានភាពរបស់ប្រជាពលរដ្ឋវៀតណាមនៅកម្ពុជា លោកស្រី Le Thi Thu Hang បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៥ កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាបាន ប្រកាសថា ក្នុងចំណោមអ្នកជម្ងឺ Covid-19 ចំនួន១៩៥នាក់ក្នុងព្រឹត្តិការណ៍សហ គមន៍ថ្ងៃទី២០ កុម្ភៈ នោះ មានអ្នកជម្ងឺជនជាតិវៀត ណាមចំនួន១៣នាក់។ លោកស្រី Le Thi Thu Hang បានបន្ថែមទៀថា៖ “បណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំកម្ពុជា បានទាក់ទងជាមួយអាជ្ញាធរនៃ ប្រទេសសាមី ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ហើយស្នើឲ្យមានការយកចិត្តទុកដាក់ ធានាសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ពលរដ្ឋវៀតណាម។ រហូតមកទល់ពេលនេះ អ្នកជម្ងឺជនជាតិវៀតណាមទាំងអស់ មានស្ថានភាពសុខភាពធម្មតា។ ស្ថាប័នតំណាង វៀត ណាមប្រចាំកម្ពុជានឹងបន្តជំរុញខ្លាំងការឃោសនាដល់សហគមន៍ជនវៀតណាម នៅកម្ពុជាដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិស្ដីពីការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៃប្រទេសសាមី”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top