• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាស៊ានគឺជាអាទិភាពចម្បងនៃគោលនយោបាយខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង

រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Yeo Seung-bae (រូបថត៖ dangcongsan.vn)


នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេស Yeo Seung-bae ប្រធាន SOM អាស៊ាននៃប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសមក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំមួយចំនួន។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា កូរ៉េខាងត្បូងតែងតែជាដៃគូសំខាន់សម្រាប់អាស៊ាននិងវៀតណាម ហើយសង្កត់ធ្ងន់ថា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញទំនួលខុសត្រូវក្នុងការសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងក្នុងរយៈពេល បីឆ្នាំខាងមុខ សម្របសម្រួលយ៉ាងសកម្មដើម្បីជំរុញការលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េខាងត្បូង ភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីរវាងវៀតណាមនិងកូរ៉េខាងត្បូង និងរួមចំណែកលើកកម្ពស់ភាពជាដៃគូមេគង្គ-កូរ៉េខាងត្បូង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រដ្ឋាភិ បាលវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយឧបត្ថម្ភនិងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ធុរកិច្ចកូរ៉េខាងត្បូង ដើម្បីជំនះផលវិបាកនៃជំងឺកូវីដ-១៩ និងបង្កើនការវិនិយោគធ្វើអាជីវកម្មនិងពង្រីកផលិតកម្មនៅវៀតណាម។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានអះអាងថា វៀតណាមនិងអាស៊ានគឺជាគោលដៅអាទិភាពនៃគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី របស់កូរ៉េខាងត្បូង (NSPP); កូរ៉េខាងត្បូងនឹងបន្តសម្របសម្រួលជាមួយប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ានក្នុងការឆ្លើយតបនឹងការរាតត្បាត និងជំរុញការស្តារឡើងវិញ រក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top