• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគូសសញ្ញាសម្គាល់តាមរយៈ ជោគជ័យលេចធ្លោក្នុងស្ថានភាពលំបាក

កាសែតនេះបានបញ្ជាក់ថា មហាសន្និបាតលើកទី ១៣  របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធឡើងនៅពេលដែលតំបន់និងអន្តរជាតិ​មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញជាច្រើន រួមជាមួយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត។

កាសែតគុយវ៉ែតបានរាយការណ៍អំពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN)


ទំព័រកាសែត Times of India របស់ឥណ្ឌា នៅថ្ងៃទី ២៦ ខែមករា បានរាយការណ៍អំពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ២ ខែកុម្ភៈ ក្នុងនោះផ្តោតការយកចិត្តទុកដាក់ពិសេសទៅលើសន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅក្នុងសម័យបើកមហាសន្និបាត។ កាសែតនេះបានបញ្ជាក់ថា មហាសន្និបាតលើកទី ១៣  របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធឡើងនៅពេលដែលតំបន់និងអន្តរជាតិមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញជាច្រើន រួមជាមួយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត។

ទំព័រកាសែត Times of India បានគូសបញ្ជាក់អំពីវឌ្ឍនភាពសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ហើយវៀតណាមត្រូវបានគេចាត់ទុកថាជាទិសដៅវិនិយោគនិងជាមជ្ឈមណ្ឌលផលិតកម្មក្នុងទសវត្សខាងមុខ។ Times of India សន្និដ្ឋានថា៖ នេះជាមូលហេតុដែលសហគមន៍អន្តរជាតិត្រូវការគាំទ្រវៀតណាមនាពេលបច្ចុប្បន្ន ខណៈដែលប្រទេសនេះ កំពុងស្វែងរកទិសដៅគោលនយោបាយក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។

កាសែត Times Kuwait  (Timeskuwait.com) នៅថ្ងៃទី ២៧ ខែមករា បានចុះផ្សាយអត្ថបទមួយស្តីពីវៀតណាមរៀបចំមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម។ អត្ថបទក៏បានបញ្ជាក់ថា មហាសន្និបាតបក្សលើកទី ១៣ គឺជាព្រឹត្តិការណ៍នយោបាយសំខាន់បំផុតមួយរបស់​វៀតណាម ក្នុងឆ្នាំ ២០២១។ ជាមួយលទ្ធផលនិងសមិទ្ធិផលដែលសម្រេចបាននៅឆ្នាំ ២០២០ ជាពិសេសក្នុងរយៈពេល ៥ ឆ្នាំកន្លងមក វៀតណាមបានគូសសញ្ញាសម្គាល់តាមរយៈជោគជ័យលេចធ្លោ ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។ កាសែត The Times Kuwait បានអះអាងថា សម្លេងរបស់វៀតណាមកំពុងកើនឡើងកាន់តែខ្លាំងឡើងៗ ដែលត្រូវបានបញ្ជាក់នៅក្នុងបញ្ហាតំបន់និងអន្តរជាតិក៏ដូចជាសមត្ថភាពដឹកនាំនៅឯបណ្តាកិច្ចប្រជុំ វេទិកា អង្គការក្នុងតំបន់និងអន្តរជាតិ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top