• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកសាងទំព័រវែបសាយ “ការងារធ្វើជាតិ” ដើម្បីទប់ទល់នឹងជំងឺ Covid-19

នារសៀលថ្ងៃទី២៣ ខែមីនា នៅកិច្ចប្រជុំអនឡាញរវាងក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមជាមួយអង្គភាពនានាចំណុះក្រសួង លោករដ្ឋមន្រ្តី Dao Ngoc Dung បានជម្រាបថា ក្រសួងនឹងស្រាវជ្រាវកសាងទំព័រវែបសាយ “ការងារធ្វើជាតិ” ដើម្បីជួយឲ្យប្រជាជនអាចស្វែងរកការងារ ធ្វើក្នុងពេលស្នាក់នៅផ្ទះដោយសារផលប៉ះពាល់បង្កឡើងដោយជំងឺ Covid-19។
 

លោករដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម Dao Ngoc Dung


លោកបានបន្ថែមទៀតថា៖

“ទំព័រវែបសាយ “ការងារធ្វើជាតិ” នេះនឹងប្រមូលផ្ដុំបញ្ហានានាទាក់ទិន ដល់ការងារធ្វើ។ ទន្ទឹមនឹងការជួយឧបត្ថម្ភរបស់រដ្ឋនឹងកៀរគរការចូលរួមរបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន អ្នកផ្ដល់ជំនួយ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលដើម្បីផ្ដោតទៅលើវិស័យសំខាន់ៗចំនួន ៦ រួមមាន៖ ជនមានគុណូបការៈ គោលនយោបាយគាំពារសង្គម ធានារ៉ាប់រងភាពបាត់អាជីព គ្រួសារក្រីក្រ អ្នកចូលនិវត្តន៍ សន្តិសុខសង្គម និងធានារ៉ាប់រង់សុខាភិបាល”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top