• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាធិការ​បក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

​ក្នុង​កម្មវិធី​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ក្នុង​រាជដំណាក់​កន្ធរ​បុប្ផា​​នៅ​រាជរដ្ឋ​ធានី​ភ្នំពេញ​ លោកអគ្គលេខាធិការបក្ស ប្រធាន​រដ្ឋ​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) អញ្ជើញ​ទៅ​គាល់​សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។​



 លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ​ ង្វៀន​ ភូ​ត្រុង​ (Nguyen Phu Trong) ទូលសួរ​សុខទុក្ខ​​សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ រូបថត៖ ទ្រីយុង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទទួល​ស្វាគមន៍​​លោក​​អគ្គលេខាធិការបក្ស ប្រធាន​រដ្ឋ ង្វៀន ​ភូ​ត្រុង (Nguyen Phu Trong)​។ រូបថត៖ ទ្រីយុង​/ទីភ្នាក់​ងារសារព័ត៌មានវៀតណាម​


 លោកអគ្គលេខាធិការបក្ស​ ប្រធានរដ្ឋ​ ង្វៀន ភូត្រុង​ (Nguyen Phu Trong) និង សម្តេច​ព្រះមហាក្សត្រី​ នរោត្តម មុនីនាថ សីហនុ ​ព្រះវររាជមាតាជាតិខ្មែរ​ឧទ្ទេសនាម​ និង​ ថ្វាយ​ប្រទាន​អំណោយ​។ រូបថត៖ ទ្រីយុង​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោកអគ្គលេខាធិការបក្ស​ ប្រធានរដ្ឋ​ ង្វៀន ភូត្រុង​ (Nguyen Phu Trong) និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ថតរូប​រួមជាមួយនឹង​គណៈប្រតិភូ​។ រូបថត៖ ទ្រីយុង​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 


 ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាព​វៀតណាម​

 

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top