22/10/2021 15:33 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ស្នើឲ្យខេត្ត Phu Tho Soc Trang និង Ca Mau គ្រប់គ្រងជំងឺរាតត្បាតឲ្យបានឆាប់ៗ

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យបណ្ដាខេត្ត Phu Tho  Soc Trang  និង Ca Mau គ្រប់គ្រងសំបុកជំងឺផ្ទុះថ្មីៗឲ្យបានឆាប់ៗ ព្រមទាំងអនុវត្តន៍វិធានការណ៍ ដែលត្រូវបានមជ្ឈឹមណែនាំជាមួយសសរស្តម្ភសំខាន់ៗចំនួន ៣ ។
 

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh



នាថ្ងៃទី ២១ ខែតុលា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ប្រធានគណៈកម្មការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានជួបធ្វើការតាមអនឡាញជាមួយគណៈកម្មការដឹកនាំនៃខេត្ត Phu Tho   Soc Trang  និង Ca Mau ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ព្រមទាំងផ្ទៀងស្ដាប់មតិយោបល់និងសំណើររបស់មូលដ្ឋានអំពីបទបញ្ញត្តិសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យបណ្ដាខេត្ត Phu Tho  Soc Trang  និង Ca Mau គ្រប់គ្រងសំបុកជំងឺផ្ទុះថ្មីៗឲ្យបានឆាប់ៗ ព្រមទាំងអនុវត្តន៍វិធានការណ៍ ដែលត្រូវបានមជ្ឈឹមណែនាំជាមួយសសរស្តម្ភសំខាន់ៗចំនួន ៣ ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នៅពេលអនុវត្តន៍យុទ្ធសាស្ត្រសម្របខ្លួនប្រកបដោយសុវត្តិភាព បត់បែន គ្រប់គ្រងជំងឺរាត ត្បាតប្រកបដោយប្រសិទ្ធភាព គឺនៅតែចាំបាច់ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវបាវចនា“៥K+ វ៉ាក់សាំង + ព្យាបាល + បច្ចេកវិទ្យា និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន” ។


 

ទិដ្ឋភាពនៃជំនួប


លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងសុខាភិបាលសម្របសម្រួល ជួយឧបត្ថម្ភជាអតិបរមាដល់បណ្ដាខេត្ត អំពីវិធានការណ៍សុខាភិបាលដោយព្រមៗគ្នា ព្រមទាំងពន្លឿនការគ្របដណ្ដប់វ៉ាក់សាំង ដោយផ្ដល់អាទិភាពដល់មុខសញ្ញាដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលកំពុងផ្ទុះជំងឺរាតត្បាត និងរៀបចំការចាក់វ៉ាក់សាំងបែបវិទ្យាសាស្ត្រ សុវត្ថិភាព សមស្រប និងប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ