20/10/2021 19:46 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ វៀតណាមបានបង្កើតបរិយាកាសដើម្បីនារី បញ្ជាក់ពីឋានៈហើយរួមវិភាគទានសម្រាប់សង្គម

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា បក្ស រដ្ឋកត់សម្គាល់នូវការលះបង់និងតួនាទីដ៏ធំធេងរបស់នារីវៀតណាមតាមសម័យកាលនានា ហើយជានិច្ចកាលយកចិត្តទុកដាក់ដល់គោលនយោបាយចំពោះនារី ដូចជា គោលនយោបាយសមភាពយេនឌ័រ ថែទាំសុខភាព បង្កើតកាលានុវត្តភាពការងារ ជាដើម។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh និងបណ្ដាតំណាងស្ត្រីឆ្នើម។
(រូបថត៖ VNA)

នៅរសៀលថ្ងៃទី១៩ ខែតុលា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយគំរូស្ត្រីឆ្នើមៗ ក្នុងឱកាសរំលឹក ខួបលើកទី៩១ទិវាបង្កើតសម្ព័ន្ធសមាគមន៍នារីវៀតណាម ទិវានារីវៀតណាម ទី២០ តុលា។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា បក្ស រដ្ឋកត់សម្គាល់នូវការលះបង់និងតួនាទីដ៏ធំធេងរបស់នារីវៀតណាមតាមសម័យកាលនានា ហើយជានិច្ចកាលយកចិត្តទុកដាក់ដល់គោលនយោបាយចំពោះនារី ដូចជា គោលនយោបាយសមភាពយេនឌ័រ ថែទាំសុខភាព បង្កើតកាលានុវត្តភាពការងារជាដើម។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យឡើងវិញនូវ គោលនយោបាយទាំងអស់ចំពោះនារីនិងកុមារ។ នាពេលខាងមុខនេះ ប្រញាប់ ប្រញាល់បង្ហើយពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយជួយឧបត្ថម្ភនា រីនិងកុមារដែលជួបការលំបាកដោយសារជម្ងឺរាតត្បាតកូវីដ-១៩ ដាក់ជូនអាជ្ញាធរមាន សមត្ថកិច្ចដើម្បីពិចារណានិងសម្រេចចិត្ត។ រដ្ឋាភិបាលនឹងស្រាវជ្រាវ ស្នើឡើងការ កសាងគោលនយោបាយដើម្បីធានាជីវភាពរស់នៅរបស់កម្មការិនីនៅតាមមណ្ឌល ឧស្សាហកម្ម ជាពិសេសគឺគោលនយោបាយស្ដីពីលំនៅដ្ឋាន សាលាមត្តេយ្យ និង សាលារៀនដើម្បីបងប្អូននារីនឹងនរចិត្តធ្វើផលិតកម្ម។

លោកនាយករដ្ឋមន្រ្តីក៏បានសម្ដែងបំណងថា សម្ព័ន្ធសមាគមន៍នារីបន្តកសាង អនុវត្តន៍ផែនការប្រកបដោយប្រសិទ្ធភាពអំពីការងារកសាងគ្រួសារក្នុងស្ថានភាពថ្មី និងការងារកាត់បន្ថយភាពក្រីក្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ