• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋធានីហាណូយនិងរដ្ឋធានីវៀងច័ន្ទ (ឡាវ) បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

លោកលេខាគណៈកម្មាធិការបក្សទីក្រុង ហាណូយបានសង្កត់ធ្ងន់ថា ដោយការពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាពពិសេសរវាងប្រទេសទាំងពីរ បក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុងហាណូយជានិច្ចកាលគោរព ហើយធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីកសាងដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឡាវ ក៏ដូចជាខេត្ត ក្រុងនានារបស់ឡាវ ជាពិសេសគឺរដ្ឋធានីវៀងច័ន្ទ។
 

ពិធីប្រគល់-ទទួលជានិមិត្តរូបនូវថវិកា ២០ម៉ឺនដុល្លាអាមេរិក និងសម្ភារៈបរិក្ខារពេទ្យដែលជាអំណោយរបស់បក្សភាគ រដ្ឋបាល និងប្រជាជនទីក្រុងហាណូយជូនចំពោះប្រជាជនទីក្រុងវៀងច័ន្ទនិងខេត្ត ក្រុងភាគខាង ជើងឡាវចំនួន៨ ដើម្បីរួមចំណែកបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។

នារសៀលថ្ងៃទី២៦ ខែសីហា លេខាគណៈកម្មាធិការបក្ស ប្រធានគណៈប្រតិភូ សមាជិករដ្ឋសភានៃទីក្រុងហាណូយលោក Dinh Tien Dung បានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាមលោក Sengphet Houngboungnuang ដែលមកជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។ លោកលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានសង្កត់ធ្ងន់ថា ដោយការពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាពពិសេស រវាងប្រទេសទាំងពីរ បក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុងហាណូយជានិច្ចកាលគោរព ហើយធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីកសាងដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឡាវ ក៏ ដូចជាខេត្ត ក្រុងនានារបស់ឡាវ ជាពិសេសគឺរដ្ឋធានីវៀងច័ន្ទ។ ទីក្រុងហាណូយស្វាគមន៍ ហើយនឹងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពប្រាស្រ័យ ចែករំលែកបទ ពិសោធន៍ ផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងអង្គការបក្ស និងស្ថាប័ន ជំនាញនៃរដ្ឋធានីទាំងពីរ។ ទីក្រុងហាណូយក៏មានបំណង នឹងទទួលបានការគាំទ្រ របស់បក្ស រដ្ឋ រដ្ឋសភាវៀតណាមនិងឡាវ ដើម្បីរួមជាមួយខេត្ត ក្រុងនានារបស់ឡាវ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍សហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការកសាងនិងអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

ក្នុងជំនួបធ្វើការនេះដែរ ក៏បានប្រព្រឹត្តទៅពិធីប្រគល់-ទទួលជានិមិត្តរូបនូវថវិកា ២០ម៉ឺនដុល្លាអាមេរិក ưនិងសម្ភារៈបរិក្ខារពេទ្យដែលជាអំណោយរបស់បក្សភាគ រដ្ឋបាល និងប្រជាជនទីក្រុងហាណូយជូនចំពោះប្រជាជនទីក្រុងវៀងច័ន្ទនិងខេត្ត ក្រុងភាគខាង ជើងឡាវចំនួន៨ សំដៅរួមចំណែកបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top