• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យកសុភមង្គលរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែងនិងពឹងផ្អែកលើកម្លាំងពលំរបស់ប្រជាជន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនានាជុំវិញពិភពលោក (ប្រភព៖ TTXVN)
 

តបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោ បាយជុំវិញពិភពលោកនាយប់ថ្ងៃទី ៦ ខែកក្កដា។ នៅក្នុងកិច្ចប្រជុំដែលមានប្រធានបទ “ធ្វើការដើម្បីសុខុមាលភាពរបស់ប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅចំពោះមុខតំណាងមកពីគណបក្សនយោបាយនិងអង្គការនយោបាយ ជាង ៥០០ នៃប្រទេសចំនួន ១៦០ ប្រទេសជុំវិញ ពិភពលោក។

គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមបានចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយ និស្តចិននិងគណបក្សនយោបាយនានានៅលើពិភពលោកលើកនេះ ដោយស្មារតីបើកចំហរនិងសហប្រតិបត្តិការ ដែលផ្តើមចេញពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុភាវូបនីយកម្ម ការធ្វើពិពិធកម្ម ប្រពៃណីអន្តរជាតិនិយមសុទ្ធសាធ និងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងវៀតណាម - ចិន។

ទំនួលខុសត្រូវរបស់គណបក្សនយោបាយគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន

នៅអង្គប្រជុំនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចែករំលែក នូវទស្សនៈរបស់លោកប្រធានហូជីមិញ ដែលជាស្ថាបនិកនៃបក្សកុម្មុយនិស្តវៀតណាមថា៖ “ប្រជាជនគឺមានតម្លៃបំផុត សំខាន់បំផុតនិងជាកំពូល” ហើយនៅក្រោមមេឃ “គ្មានអ្វីដែលមានតម្លៃដូចប្រជាជនឡើយ។ នៅលើពិភពលោកគ្មានអ្វីដែលខ្លាំងជាងកម្លាំងសាមគ្គីរបស់ប្រជាជនឡើយ”។ តាមនោះ លោកអគ្គលេខាបក្សបានបញ្ជាក់ថា ប្រជាជនគឺជាមូលដ្ឋានគ្រឹះនៃនយោ បាយ-សង្គម ដែលជាប្រភពកម្លាំងរបស់គណបក្សនយោបាយនិងអង្គការនានា ព្រមទាំងជាគោលដៅឆ្ពោះទៅរបស់គោលការណ៍គោលនយោបាយនៃប្រទេសនីមួយៗនិងគណ បក្សនយោបាយសុធសាធ។ សុភមង្គលគឺជាសេចក្តីប្រាថ្នានិងជាផលប្រយោជន៍ស្របច្បាប់របស់មនុស្សគ្រប់រូប ក្នុងនោះមានការដែលមនុស្សអភិវឌ្ឍគ្រប់ជ្រុងជ្រោយ រស់នៅប្រកបដោយសេចក្តីសុខនិងសុភមង្គល រស់នៅដោយសុខសន្តិភាព ស្មើភាពគ្នានិងស្រលាញ់រាប់អានជួយគ្នាទៅវិញទៅមក។ ថ្វីត្បិតដូច្នេះក៏ដោយ នាពេលបច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសជាច្រើន កំពុងជួបប្រទះនឹងការលំបាកនិងបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយនាពេលថ្មីៗនេះគឺជំងឺរាតត្បាតកូវដ ១៩ ដែលជះឥទ្ធិពលដល់គ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ចសង្គមលើ សកលលោកទាំងមូល។

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ដើម្បីពង្រីកតួនាទីរបស់ខ្លួនគណបក្សនយោបាយនិងអង្គការនយោបាយនានាត្រូវ “យកប្រជាជនធ្វើជាឫសគល់” ដើម្បីអភិវឌ្ឍន៍និងអនុវត្តន៍រាល់គោលការណ៍និងកម្មវិធី គោលមាគ៌ា កម្មវិធីនយោបាយ ដោយធានាការអភិវឌ្ឍសម្រាប់ប្រជាជនពិតប្រាកដ។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់ស្មារតីសាមគ្គីភាព ទំនួលខុសត្រូវ បង្កើនការសន្ទនា គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិ ជាពិសេសក្នុងការដោះស្រាយការខ្វែងគំនិតគ្នា។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា លុះត្រាតែបណ្ដាប្រជាជាតិនិងបណ្ដាប្រទេសរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព មិត្តភាពនិងមានការគោរពគ្នាទៅវិញទៅមក ដើម្បីអនាគតដ៏ល្អរួមរបស់មនុស្សជាតិ បានដូច្នេះ ប្រជាជននៅលើពិភពលោកទើបអាចទទួលផលពីភាពសប្បាយរីករាយពេញលេញនិងពិតប្រាកដ។ បញ្ហាចាំបាច់បំផុតរបស់បណ្តាប្រទេសនិងគណបក្សនយោ បាយនានាគឺត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនិងកំចាត់ចោលជំងឺរាតត្បាតកូវីដ -១៩, ស្តារសេដ្ឋកិច្ច-សង្គមឡើងវិញនិងធានាសន្តិសុខសង្គម។

យកសុភមង្គលរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែង

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា កម្មវិធីនយោបាយដំបូងរបស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់នូវភារកិច្ចជាមូលដ្ឋាននៃបដិវត្តន៍វៀតណាម គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រទេសជាតិនិងសេចក្តីប្រាថ្នារបស់ប្រជាជន។ ការជិតស្និទ្ធជាមួយប្រជាជននិងទទួលបានការស្រុះចិត្តគំនិតរបស់ប្រជាជន គឺជាបុព្វហេតុដែលបក្សកុម្មុយនិស្តវៀតណាមឆ្លងផុតរាល់ការលំបាកនិងឧបសគ្គនានា ដើម្បីដឹកនាំប្រជាជន តស៊ូប្រយុទ្ធដណ្តើមឯករាជ្យ បង្រួបបង្រួមប្រទេសជាតិនិងការពារយ៉ាងរឹងមាំនូវមាតុភូមិ និងទទួលបានជោគជ័យដ៏ធំធេងនៅក្នុងបុព្វហេតុនៃការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍប្រទេសជាតិ។

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong បទពិសោធន៍ទទួលបានពីស្ថានភាពជាក់ស្តែងរបស់វៀតណាម គឺតែងតែយកសុភមង្គលរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែង ដោយពឹងផ្អែកលើកម្លាំងពលំរបស់ប្រជាជន។ បក្សដឹកនាំដោយឈរលើមូលដ្ឋានក្រិត្យក្រមបរានុម័ត កំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នានឹងវឌ្ឍនភាពសង្គមនិងយុត្តិធម៌; កសាងរដ្ឋនីតិរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន និងអភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ក្នុងរយៈពេលជាច្រើនឆ្នាំ ជាពិសេសក្នុងបរិបទដែលវៀតណាមកំពុងខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត កូវីដ-១៩ ហើយបក្សនិងរដ្ឋវៀតណាមជានិច្ចកាល តែងតែគិតគូរពីសុខភាពនិងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាចម្បងបង្អស់; ម្ចាស់ការនិងបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងសកម្មនិងមានប្រសិទ្ធភាព ខណៈពេលជំរុញការស្តារសេដ្ឋកិច្ចផង និងអភិវឌ្ឍន៍សេដ្ឋកិច្ច ធានាសន្តិសុខសង្គមផង។

អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានលើកឡើងថា បក្ស រដ្ឋនិងប្រជា ជនវៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីពង្រឹងការកសាងបក្សនិងប្រព័ន្ធនយោបាយ ស្អាតស្អំ ខ្លាំងក្លាគ្រប់ជ្រុងជ្រោយ មានសកម្មភាពប្រសិទ្ធភាព; លើកកម្ពស់ការធ្វើ ឧស្សាហូបនីយកម្មនិងទំនើបកម្ម; បន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យប្រកបដោយប្រសិទ្ធភាព ម្ចាស់ការ ពហុភាវូបនីយកម្ម ពិពិធកម្មនិងការធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយនិងទូលំទូលាយ ត្រៀមខ្លួនជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្មនិងមានការទទួលខុសត្រូវនៅក្នុងសហគមន៍អន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ពង្រីកទំនាក់ទំនងនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងនយោបាយសង្គមនិងប្រជាជននៃប្រទេសដទៃទៀត ខិតខំប្រឹងប្រែងដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិ ការអភិវឌ្ឍ និងវឌ្ឍនភាពសង្គម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top