• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពីការឆ្លើយតបជំងឺរាតត្បាត COVID-១៩


សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ AFP / TTXVN)
 

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តមួយ ដែលមានខ្លឹមសារជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងការរីករាល ដាលនៃជំងឺកូវីដ១៩។
 
សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តដោយមានសម្លេងគាំទ្ររបស់ ប្រទេសជាសមាជិកចំនួន ១៦៩/១៩៣ ។ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល មានសម្លេងឆ្នោតប្រឆាំង រីឯប្រទេសអ៊ុយក្រែននិងហុងគ្រីបានបោះឆ្នោតអនុប្បវាទផងដែរ។ គួរបញ្ជាក់ថា សេចក្តីសម្រេចចិត្តនេះបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ លទ្ធិពហុភាគីនិយម និងចំណងតីសាមគ្គីភាព ដែលត្រូវបានចាត់ទុកថាជាវិធីតែមួយគត់សម្រាប់ពិភពលោកក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិសកល ដូចជាជំងឺរាតត្បាតសកលកូវីដ១៩ ដូចនាពេលបច្ចុប្បន្ន។ ឯកសារនេះក៏ទទួលស្គាល់តួនាទីភាពជាអ្នកដឹកនាំសំខាន់របស់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាតួនាទីជាមូលដ្ឋាននៃប្រព័ន្ធអង្គការសហប្រជាជាតិដែលបានចាត់ទុកជា “កាតាលីករ” ដ័សំខាន់មួយ ព្រមទាំងជួយសំរបសំរួលនូវប្រតិកម្មជាសកលចំពោះការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។
 
ក្រៅពីនោះ សេចក្តីសំរេចចិត្តនេះក៏បានអំពាវនាវដល់ប្រទេសជាសមាជិកនិងភាគីពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមបង្កើនចំណងសាមគ្គីភាពនិងឯកភាពគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-១៩ ក៏ដូចជាបញ្ចេញមតិរបស់ខ្លួនយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងអំពើរើសអើងជាតិសាសន៍ និងអំពើហិង្សាជាដើមផងដែរ ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top