• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យស្វែងយល់ពីរមនីយដ្ឋានវាលស្រែជម្រាលភ្នំ Mu Cang Chai

ពិធីបុណ្យមានចំណងជើងថា “ Mu Cang Chai - អត្តសញ្ញាណ សុវត្ថិភាពនិងមិត្តភាព” គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែសីហាដល់ថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ ។
 

វាលស្រែជម្រាលភ្នំដ៏ល្បីល្បាញនៅ Mu Cang Chai (រូបថត៖ vietnamplus)


ចំណុចថ្មីនៃកម្មវិធីគឺមានសកម្មភាពមួយចំនួនដូចជា៖ រត់ម៉ារ៉ាតុង - «ស្វែងរកតំបន់ Mu Cang Chai» ដោយមានការចូលរួមពីអត្តពលិកចំនួន ១០០ នាក់ និង សកម្មភាព"ហោះហើរនៅតំបន់រមនីយដ្ឋាន" ដោយឧទ្ធម្ភាគចក្រ រួមទាំងពិធីបុណ្យ Camping និង Show  ទេសភាពពិតជាក់ស្តែង "Mu Cang Chai រដូវកាលទាំង៤» ជាដើមផងដែរ។ នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះក៏មានសកម្មភាពជាច្រើនដូចជា៖ ពិធីអបអរសាទរបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (ចាប់ពីថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា); ផ្សារណាត់ Mu Cang Chai ដែលនឹងតាំងបង្ហាញ ណែនាំនិងលក់ផលិតផលកសិកម្ម វប្បធម៌ ម្ហូបអាហារប្រចាំតំបន់របស់ជនជាតិភាគតិចមួយចំនួនជាដើមទៀតផង។

ក្នុងឱកាសនៃពិធីបុណ្យនេះ គេក៏រៀបចំពិធីទទួលវិញ្ញាបនប័ត្រទទួលស្គាល់កេរិ៍្តដំណែលជាតិពិសេសនៃរមនីយដ្ឋានវាលស្រែជំរាលភ្នំ Mu Cang នៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការនាំចូលនិងនាំចេញឆ្នាំ ២០២៥ ត្រូវបានរំពឹងថា សម្រេចបានជាង ៩២០ ពាន់លានដុល្លារអាមេរិក

ការនាំចូលនិងនាំចេញឆ្នាំ ២០២៥ ត្រូវបានរំពឹងថា សម្រេចបានជាង ៩២០ ពាន់លានដុល្លារអាមេរិក

ការនាំចូលនិងនាំចេញរបស់វៀតណាមនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិត "កំណត់ត្រា" ជាមួយនឹងទំហំពាណិជ្ជកម្មសម្រេចបានលើសពី ៩២០ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៤៧០ ពាន់លានដុល្លារអាមេរិក ដែលជាកំណត់ត្រាសម្រាប់ការនាំចូលនិងនាំចេញ ដោយនាំវៀត ណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២០ អំពីចំណូលនាំចូលនិងនាំចេញ។

Top