• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតផលវៀតណាមមានចំណែកទីផ្សារជាច្រើនក្នុងវិស័យវាយនភ័ណ្ឌពិភពលោក

កាសែត The Daily Star របស់ប្រទេសបង់ក្លាដែស នាពេលថ្មីៗនេះបានចុះផ្សាយអត្ថបទសរសេរមួយដោយបង្ហាញពីកត្តាជាមូលដ្ឋាន ដែលបង្កើតជាគុណសម្បត្តិនៃវិស័យវាយនភ័ណ្ឌរបស់វៀតណាម ក្នុងនោះមានពេលវេលាផលិតយ៉ាងខ្លី គុណភាពសាច់ក្រណាត់ល្អ និងការផ្តោតសំខាន់ទៅលើទីផ្សារជាន់ខ្ពស់ទៀតផង។

ផលិតផលិតផលកាត់ដេរនៅក្រុមហ៊ុន Hung Long  (ទីរួមស្រុក My Hao ខេត្ត Hung Yen) (រូបថត៖ VNA)


ប្រការនេះមិនត្រឹមតែជួយវៀតណាមឈានជើងចូលទីផ្សារដែលត្រូវបានគេវាយតម្លៃថា«មានភាពតឹងរឹងក្នុងការទាមទារគុណភាពខ្ពស់ » ដូចជាសហភាពអឺរ៉ុប (EU) និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវចំណូលទឹកប្រាក់ខ្ពស់ថែមទៀតផង។

នាយកស្រាវជ្រាវមជ្ឈមណ្ឌលសន្ទនា គោលនយោបាយបង់ក្លាដែស (CPD) លោក Golam Moazzem បានអះអាងថា៖ ទោះបីជាប្រទេសដើរក្រោយក្នុងការធ្វើអាជីវកម្មកាត់ដេរសម្លៀកបំពាក់ពិភពលោកក៏ដោយ ប៉ុន្តែវៀតណាមបានក្លាយជាប្រទេសមួយ ដែលមានចំណែក ទីផ្សារច្រើនបំផុតនៅលើពិភពលោក។ លើសពីនេះទៅទៀត វៀតណាមក៏មានឋានៈល្អ និងជាប់ចំណាត់ថ្នាក់ខ្ពស់បង្គួរក្នុងបញ្ជីសន្ទស្សន៍បរិយាកាសអាជីវកម្ម ដែលចេញផ្សាយដោយធនាគារពិភពលោក (WB) ជាពិសេស វៀតណាមគឺជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍មានទំនោរឆ្ពោះទៅការគោរពតាមបទប្បញ្ញត្តិ និងបទដ្ឋានស្តីពីសិទ្ធិមនុស្ស និងការការពារ បរិស្ថានផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្នុងរដ្ឋធានី Algiers នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។

Top