• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះគោលមាគ៌ារបស់បក្សកុម្មុយនិស្តវៀតណាម

កាសែត Pasaxon (កាសែតប្រជាជនឡាវ) ក្នុងច្បាប់ចេញផ្សាយនៅថ្ងៃទី ២៩ ខែមករា មានអត្ថបទមួយមានចំណងជើងថា “វៀតណាមកំណត់ចក្ខុវិស័យយុទ្ធសាស្ត្រ”។

កាសែត Pasaxon របស់ឡាវផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN)


អត្ថបទនេះ បានគូសបញ្ជាក់ថា មហាសន្និបាតជាតិលើកទី ១៣ របស់បក្សនឹងកសាងមូលដ្ឋានគ្រឹះ ដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រ កសាងប្រទេសយ៉ាងឆាប់រហ័ស យូរអង្វែងនិងនិរន្តរភាពរបស់វៀតណាម។ កាសែតបានដកស្រង់ ប្រយោគថា “វៀតណាមមិនដែលមានបុព្វហេតុ ឋានៈនិងកិត្យានុភាពដូចថ្ងៃនេះទេ” របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  នៅឯសម័យបើកមហាសន្និបាតលើកទី ១៣ ដោយអះអាងនូវសេចក្តីថ្លែងការណ៍ខាងលើរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាមនឹងបន្តពូនជ្រុំ មោទនភាពជំនឿទុកចិត្តនិងក្តីសង្ឃឹមរបស់ប្រជាជនទៅលើគោលមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនវៀតណាម”។

នាថ្ងៃដដែលនោះ សារព័ត៌មាន Pretoria News របស់អាហ្រ្វិកខាងត្បូងបានចុះផ្សាយអត្ថបទដែលមានចំណងជើងថា “Historic milestione for Vietnam” របស់និពន្ធនាយក Valerie Boje ដែលក្នុងនោះ លោកបានវាយតម្លៃខ្ពស់ចំពោះវិស័យការទូតទូលំទូលាយនិងទំនើបរបស់វៀតណាម រួមចំណែកលើកកម្ពស់តួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់និងលើឆាកអន្តរជាតិ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top