30/11/2021 15:22 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងឯកអគ្គរដ្ឋទូតឥណ្ឌា

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម Park Noh-Wan (រូបថត៖TTXVN)

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោកស្រី Park Noh-Wan បានឲ្យដឹងថា អាជីវកម្មកូរ៉េខាងត្បូងមានបំណងចង់ឲ្យមានលក្ខខណ្ឌអំណោយផលបន្ថែមទៀតក្នុងការធ្វើដំណើរដើម្បីអាចវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងក៏បានស្នើឲ្យប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue គាំទ្ររដ្ឋាភិបាលទាំងពីរក្នុងការខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ ប្រទេសទាំងពីររំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩២-២០២២) ហើយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូងនៅតែមានឱកាសជាច្រើនសម្រាប់លើកឡើងកម្ពស់ថ្មី។  លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា វៀតណាមនឹងបើកជើង ហោះហើរអន្តរជាតិឡើងវិញក្នុងពេលឆាប់ៗនេះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌលើលិខិតឆ្លង ដែនសុខភាព។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម Pranay Verma (រូបថត៖TTXVN)


នារសៀលថ្ងៃដដែល អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា Pranay Verma ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានសម្តែងនូវជំនឿថា ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន ឯកអគ្គរដ្ឋទូត Pranay Verma នឹងរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សហប្រតិបត្តិការនិងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានដាក់ចេញគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៥ពាន់ លានដុល្លា ក្នុងពេលឆាប់តាមដែលអាចធ្វើទៅបាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ