23/09/2021 21:19 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើក​ដំណោះស្រាយ​ផ្ដល់វ៉ាក់​សាំង​​ជូនបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកដំណោះស្រាយមួយចំនួន ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍មានវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានច្រើន ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP)

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី ២២ ខែកញ្ញា (ម៉ោងនៅទីក្រុងញូវយ៉ក) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលដោយប្រធានបទ“ ការបញ្ចប់ការរាតត្បាតជំងឺកូវីដ ១៩ និងការកសាងឡើងវិញឲ្យកាន់តែប្រសើរ”ដែលដឹកនាំដោយ ប្រធានាធិបតីអាមេរិក ក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ។

នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកដំណោះស្រាយមួយចំនួន ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍មានវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានច្រើន ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចាត់ទុកថា ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ការពារអាយុជីវិត និងសុខភាពជូនប្រជាជន គឺជាអាទិភាពកំពូល។ ដូច្នេះ ចាំបាច់ត្រូវធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសគឺចាក់វ៉ាក់សាំងជូនប្រជាជនក្នុងទ្រង់ទ្រាយធំ។ លោកបានអះអាងថា៖ “ខ្ញុំសូមអបអរសាទរចំពោះការដែលអង្គប្រជុំបានសម្រេចចិត្ត បង្កើតមូលនិធិហិរញ្ញវត្ថុ សន្តិសុខ សុខាភិបាលសកល ដោយរួមចំណែកធានាប្រភពកម្លាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ ខ្ញុំចាត់ទុកថាការពង្រីកការចាក់វ៉ាក់សាំងស្របជាមួយនឹងការប្រើប្រាស់ថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពគឺមានអត្ថន័យគន្លឹះ ដើម្បីរុញថយក្រោយជំងឺរាតត្បាត ការពារអាយុជីវិតជូនប្រជាជន  និងជំរុញការស្ដារឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ច។ វៀតណាមស្នើឲ្យលើកកម្ពស់សមត្ថភាពសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតវ៉ាក់សាំង ក្នុងនោះមានការបង្កើតមជ្ឈមណ្ឌលនិងបណ្តាញផលិតវ៉ាក់សាំង នៅតាមតំបន់នានា តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការផលិតកម្មនិងការផ្ទេរប្រគល់បច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ជួយឧបត្ថម្ភវ៉ាក់សាំងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឲ្យបានច្រើន ក៏ដូចជាលុបបំបាត់របាំងដែលទាក់ទងនឹងការផ្គត់ផ្គង់វ៉ាក់សាំង។ វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ