• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Tran Dai Quang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe អញ្ជើញជាសហអធិបតីសន្និសីទកាសែត

ក្នុងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជាអធិបតីសន្និសីទកាសែតក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន នាពេលរសៀលថ្ងៃទី៣១ ខែឧសភា (តាមម៉ោងតំបន់) បន្ទាប់ពីកិច្ចចរចា នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe និង ជូនដំណឹងនូវលទ្ធផលនៃកិច្ចចរចា។

ថ្នាក់ដឹកនាំទាំងពីររូបអញ្ជើញជាសហអធិបតីសន្និសីទកាសែត 

អញ្ជើញថ្លែងមតិនៅសន្និសីទកាសែត នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរ បាន​ផ្លាស់ប្តូនូវទស្សនសំខាន់ៗ ស្តីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជារាល់បញ្ហាដែលសហគមន៍អន្តរជាតិកំពុងប្រឈម​មុខ។ ក្នុងនោះ ជប៉ុននឹងបន្តជួយឧបត្ថម្ភយ៉ាងពេញទំហឹងលើកំណើនអភិវឌ្ឍន៍និរន្តរភាពរបស់​វៀតណាម​ ដោយផ្តោតទៅលើវិស័យកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ លើកកម្ពស់ការប្រកួតប្រជែង​នៃខឿនសេដ្ឋកិច្ចនិងបណ្តុះបណ្តាធលនធានមនុស្ស។

ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពលើទិសដៅធំៗនិងវិធានការជាក់ស្តែងមួយចំនួន សំដៅជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយដើម្បីចូលរួមរក្សាសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ីរវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុនឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត ដែល​​បានចែងច្បាស់ក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-ជប៉ុនដែលទើបនឹងបានអនុម័ត។ លោក Tran Dai Quang អញ្ជើញមានប្រសាសន៍ថា៖

“ភាគីទាំងពីរបានឯកភាព បង្កើនការជឿទុកចិត្តខាងនយោបាយ តាមរយៈការរក្សាគោលជំហរជាប្រចាំនូវដំណើរ​ទស្សនកិច្ចជាមួយគ្នាទៅវិញទៅមកនៅគ្រប់ជាន់ថ្នាក់ ការជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ជម្រុញ​ការជួបប្រាស្រ័យជាមួយរដ្ឋសភាទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងជម្រុញ​ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងឆ្នាំ២០១៨នេះតែម្តង។ តាមរយៈនោះ គប្បីបង្កើតគ្រឹះស្ថានសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទំនាក់ទំនងវៀតណាម-ជប៉ុន”។

ស្តីពីបញ្ហាតបន់និងអន្តរជាតិ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានឯកភាពលើសារៈសំខាន់របស់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ស្ថិរភាព សេរីភាពនិង​បើក​ទូលាយឈរលើមូកដ្ឋាននៃការគោរពច្បាប់អន្តជាតិ។

អះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតនោះ ថ្នាក់ដឹកនំាទាំងពីរបានព្រមព្រៀង ជម្រុញការដោះស្រាយជម្លោះដោយសន្តិវិធី ជៀសវាងនូវសកម្មភាពដែលធ្វើអន្តរាយដល់ការទុកចិត្ត ជាពិសេសគឺគោរពច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top