• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ហាអន្តរជាតិសំខាន់ៗត្រូវបានលើកឡើងនៅឯវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី៤ដែលប្រព្រឹត្តទៅនៅ Vladivostok

ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក គួរតែធានាសន្តិសុខសម្រាប់តំបន់នេះ កុំឲ្យកើតមានឡើងជម្លោះថ្មីនិងជម្លោះបច្ចុប្បន្ន គឺត្រូវដោះស្រាយបានតាមរយៈការសន្ទនា។

ទិដ្ឋភាពនៃវេទិកាសេដ្ឋកិច្ចភាគខាងកើត (រូបថតៈ VOV)

នេះគឺជាសេចក្តីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅឯកិច្ចប្រជុំពេញអង្គនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចភាគខាងកើត (EEF) លើកទី៤ដែលប្រព្រឹត្តទៅនៅ Vladivostok  ស្ថិតនៅភាគខាងកើតបំផុតរបស់ប្រ ទេសរុស្ស៊ី។

មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីទប់ស្កាត់ជម្លោះកើតមានឡើងថ្មីៗ ខណៈពេលដែលជម្លោះយូរអង្វែងចាំបាច់ត្រូវដោះស្រាយតាមរយៈការសន្ទនា ។  លោកបានលើកឡើងថា នេះគឺជាវិធីសាស្ត្រមានចរិតលក្ខណៈស្ថាបនាដែលស្នើជាគំនិតផ្តូចផ្តើមរបស់រុស្ស៊ី ហើយនឹងត្រូវបានបង្ហាញនៅគ្រប់វេទិកាអន្ដរជាតិនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក APEC) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការក្នុងតំបន់ផ្សេងៗទៀត។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Putin បានចង្អុលបង្ហាញថាការ បច្ចុប្បន្ននេះ លទ្ធិគាំពារនិយមលើទូទាំងពិភពលោកកំពុងកើនឡើង ហើយបង្កឱ្យមានបញ្ហាប្រឈមចំពោះពាណិជ្ជកម្មសកលលោក ក្នុងនោះប្រទេសអាស៊ី-ប៉ាស៊ីហ្វិកមួយចំនួនក៏ត្រូវការជះឥទ្ធិពលផងដែរ។ យោងតាមថ្មាក់ដឹកនាំរុស្ស៊ីរូបនេះ នេះច្បាស់ជា “បញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះខឿនសេដ្ឋកិច្ចសាកលលោកទាំងមូល ជាពិសេសសម្រាប់ការអភិវឌ្ឍយ៉ាងស្វាហាប់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក” តែម្តង។

ដោយលើកឡើងនូវបញ្ហាកូរ៉េខាងជើងនៅក្នុងសុន្ទរកថា លោកប្រធានាធិបតីរុស្ស៊ីបានអះអាងថា កូរ៉េខាងជើងត្រូវការធានាសន្តិសុខដើម្បីជំនួសឲ្យការអនុវត្តជំហានឆ្ពោះទៅរកការគ្មានអាវុធនុយក្លេអ៊ែរ។ សេចក្តីប្រកាសរបស់លោកប្រធានាធិបតី Putin ត្រូវបាននាំចេញស្របពេល ដែលកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក កំពុងធ្លាក់ក្នុងភាពជាប់គាំង។ ក្រុងវ៉ាស៊ីនតោនបានប្រកាសថា រាល់ការដាក់ទណ្ឌកម្មគួរតែត្រូវបានរក្សាទុក ដរាបណាក្រុងព្យុងយ៉ាងមានអាកប្បករិយាវិជ្ជមានក្នុងការលុបបំបាត់បោះកម្មវិធីអាវុធ​នុយក្លេអ៊ែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top