• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជូនពលរដ្ឋវៀតណាមពីជប៉ុនឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព

អ្នកដំណើរតាមជើង ហោះហើរនេះរួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រី មានផ្ទៃពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យាអស់សុពលភាព និស្សិត គ្មានទីស្នាក់នៅដោយសារអន្តេវាសិកដ្ឋានបិទនិងករណីដែលជួបការ លំបាកផ្សេងៗទៀត។
នាថ្ងៃទី២២ កញ្ញា បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅជប៉ុននិងក្រុមហ៊ុន Vietjet Air បានសហការជាមួយ ស្ថាប័នមានសមត្ថកិច្ចជប៉ុន បញ្ជូនពលរដ្ឋវៀតណាមជាង២២០ នាក់ពីជប៉ុន ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើង ហោះហើរនេះរួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រី មានផ្ទៃពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យាអស់សុពលភាព និស្សិត គ្មានទីស្នាក់នៅដោយសារអន្តេវាសិកដ្ឋានបិទ និងករណីដែលជួបការ លំបាកផ្សេងៗទៀត។

បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិដាណាំង មនុស្សទាំង អស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយជូនទៅធ្វើ ចត្តាឡីស័កដោយប្រមូលផ្ដុំតាមបទបញ្ញត្តិ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top