• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កលក្ខណៈងាយស្រួលដើម្បីបង្កើនទំហំពាណិជ្ជកម្មវៀតណាម-រុស្ស៊ីឡើង១៥ដល់២០ដង

ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀល ថ្ងៃទី១ ខែធ្នូ (ម៉ោងតំបន់) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន ចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចសន្ទនាធុរកិច្ចវៀតណាម-រុស្ស៊ី។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចសន្ទនាធុរកិច្ចវៀតណាម-សហព័ន្ធរុស្ស៊ី។ (រូបថត៖ VOV)


នៅទីនេះ លោកប្រធានរដ្ឋវៀតណាមបានជូនដំណឹងដល់សហគ្រាសនៃប្រទេស ទាំងពីរអំពីលទ្ធផលដ៏ល្អប្រសើរនៃជំនួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Putin ដោយបានបើកខ្លឹមសារសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសគឺវិស័យសេដ្ឋ កិច្ចនិងពាណិជ្ជកម្ម។ វៀតណាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំទី៣ក្នុងប្លុក អាស៊ាន ហើយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៥ ក្នុងនោះមាន កិច្ចព្រមព្រៀងជាច្រើនប្រកបដោយបទដ្ឋានខ្ពស់ ហេតុដូច្នេះ នៅពេលវិនិយោគចូល មកវៀតណាម សហគ្រាសរុស្ស៊ីនឹងមានឱកាសជ្រៀតចូលទីផ្សារដ៏ធំទូលំទូលាយ។ លោកប្រធានរដ្ឋចាត់ទុកថា រុស្ស៊ីមាន ផ្ទៃដីដ៏ធំល្វឹងល្វើយ ប៉ុន្តែ ការនាំចេញកសិ ផលត្រឹមតែសម្រេចបានទឹកប្រាក់ចំនួន៣០ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះ ខណៈ ដែលការនាំចេញកសិផលរបស់វៀតណាមសម្រេចបានទឹកប្រាក់ចំនួន៤៥ពាន់លាន ដុល្លាអាមេរិកវិញ ដូច្នេះប្រទេសទាំងពីរអាចជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យ នេះ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“វៀតណាមនិងសហព័ន្ធរុស្ស៊ីមានទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការដ៏ ជិតស្និទ្ធអស់រយៈពេលជាង៧០ឆ្នាំមកហើយ។ ការទុកចិត្តគ្នាទៅវិញទៅមកក្នុងទំនាក់ ទំនងនយោបាយ ការទូត សេដ្ឋកិច្ច រវាងប្រទេសយើងទាំងពីរ នឹងបើកជំពូកថ្មីៗនា ពេលខាងមុខ។ គោលដៅរបស់យើងគឺបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងពី១៥ដល់ ២០ដង ការវិនិយោគទ្វេភាគីកើនឡើង៣ដង នាពេលខាងមុខ។ ហេតុដូច្នេះ ស្ថាប័ន មានសមត្ថកិច្ចនៃប្រទេសទាំងពីរ ត្រូវការសម្របសម្រួលគ្នាដោះស្រាយការជំពាក់ជំពិន ដើម្បីសេដ្ឋកិច្ច ពាណិជ្ជកម្មអភិវឌ្ឍន៍យ៉ាងសក្តិសមនឹងទំនាក់ទំនងរវាងប្រទេសទាំង ពីរ។ យើងខ្ញុំក៏បានស្នើឲ្យរដ្ឋាភិបាលរុស្ស៊ី កែតម្រូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ដើម្បីជួយសម្រួលថែមទៀតដល់ ពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីផងដែរ”។

មុននោះនាព្រឹកថ្ងៃទី១ ខែធ្នូ លោកប្រធានរដ្ឋ Nguyen Xuan Phuc លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដាក់កម្រងផ្កានៅស្ដូបលោក ប្រធានហូជីមិញ នៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top